Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អ្នកឧកញ៉ាម្នាក់ ប្តឹងឧកញ៉ា ហ៊ួត ជា ម្ចាស់ក្រុមហ៊ុនគ្រឿងសំណង់ល្បីឈ្មោះ ទៅតុលាការ ខណៈដែលចុងបណ្តឹងថា កំពូលអ្នកមានរូបនេះជំពាក់លុយគាត់ ជាង $ ២ម៉ឺន

0

ក្នុងការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី២១ ខែតុលា ឧកញ៉ា ហ៊ួត ជា ដែលគេស្គាល់ថា ជាម្ចាស់ក្រុមហ៊ុនគ្រឿងសំណង់ល្បីឈ្មោះ បានអំពាវនាវសុំឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកកើត រឹទ្ធ និងសាលាដំបូងរាជធានីភ្នំពេញ ជួយរកយុត្តិធម៌សម្រាប់គាត់ផង ក្រោយពីបុគ្គលម្នាក់ ដែលគាត់ថា ជាអ្នកមានកំពូល ប្តឹងគាត់ទៅតុលាការ។

ទោះយ៉ាងណា ឧកញ៉ា ហ៊ួត ជា មិនបានបញ្ចេញឈ្មោះអ្នកឧកញ៉ា ដែលបានប្តឹងគាត់ទៅតុលាការនោះ មានឈ្មោះអ្វី ហើយប្តឹងពីបទអ្វីនោះទេ។ ប៉ុន្តែឧកញ៉ា ហ៊ួត ជា គ្រាន់តែបញ្ជាក់ថា អ្នកឧញ៉ា ជាដើមបណ្តឹង នៅជំពាក់លុយគាត់ថ្លៃទិញការ៉ូគាត់ មិនទាន់សងលុយ ហើយប្តឹងគាត់ ចាប់គាត់ដាក់គុក។

ឧកញ៉ា ហ៊ួត ជា និយាយក្នុងការផ្សាយផ្ទាល់ថា៖«រឿងនេះ បើអង្គហេតុ តាមរយៈអ្នកស្គាល់ខ្ញុំហ្នឹង គេឱ្យខ្ញុំប្តឹង ប៉ុន្តែខ្ញុំមិនដាច់ចិត្តទេ ដោយសារតែការកស៊ីមានគុណធម៌ជាង១០ឆ្នាំហើយ។ តែទីបំផុតលុយសល់កន្ទុយជាង២ម៉ឺនហ្នឹង គាត់អត់សងហើយ បែរជាគាត់ប្តឹងចាត់ទុកជាទោសព្រហ្មទណ្ឌវិញ»។

លោក ហ៊ួត ជា ថ្លែងថា៖«ខ្ញុំក៏អត់ដឹងមានអីការពារទេ មានតែម្រាមដៃ១០ រស់ក្រោមសន្តិភាពទាំងអស់គ្នានេះ ហើយអត់ចង់ឱ្យមានអំពើអយុត្តិធម៌កើតឡើង។ អ៊ីចឹង មានតែមហាជន ក៏ដូចជាថ្នាក់ដឹកនាំនៅក្រសួងយុត្តិធម៌ និងសាលាដំបូងរាជធានីភ្នំពេញ ជួយពិនិត្យមើលអង្គហេតុនេះថា តើអ្វី ដែលជាគុណធម៌ អ្វីដែលជាសមភាព អ្វីដែលជាតុល្យភាពគ្នាទៅវិញទៅមក»៕

Leave A Reply

Your email address will not be published.