Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

បក្សកាន់អំណាចប្រារព្ធទិវាសន្តិភាព បំផុសពលរដ្ឋឱ្យដឹងគុណ នៃសន្តិភាពរបស់លោក ហ៊ុន សែន ខណៈមានការលើកឡើងថា ពិធីនេះធ្វើឡើងដោយសន្តិភាពមិនទាន់មានគ្រប់ជ្រុងជ្រោយ

0

មេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ប្រារព្ធពិធីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា នាថ្ងៃទី២៩ ធ្នូ នេះ ដើម្បីរំឭកដល់ការបញ្ចប់សង្គ្រាម និងជាការដឹងគុណនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន និងបំផុសស្មារតីពលរដ្ឋគ្រប់ជំនាន់ឱ្យយល់ពីគុណតម្លៃនៃសន្តិភាព។ ប៉ុន្តែអ្នកនយោបាយ និងអ្នកឃ្លាំមើល ចាត់ទុកការប្រារព្ធពិធីនេះធ្វើឡើងដោយមិនទាន់មានសន្តិភាពគ្រប់ជ្រុងជ្រោយ។

ទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ធ្នូនេះថា៖«ការប្រាព្ធពិធីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា គឺរំលឹកដល់ការបញ្ចប់សង្គ្រាម និងជាការដឹងគុណនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងបំផុសស្មារតីពលរដ្ឋគ្រប់ជំនាន់ ឱ្យយល់ច្បាស់ពីគុណតម្លៃ នៃសុខសន្តិភាព»។

រដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានដាក់បញ្ចូល «ថ្ងៃទី២៩ ធ្នូ» ជាទិវាសន្តិភាព ទៅក្នុងប្រតិទិន នៃថ្ងៃឈប់សម្រាកបុណ្យជាតិ ជំនួសថ្ងៃទី២៣ តុលា និងថ្ងៃទី១០ ធ្នូ។ ការសម្រេចបែបនេះក៏ធ្វើឱ្យមានការរិះគន់ខ្លាំងផងដែរពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយ។

ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ថ្លែងនាថ្ងៃទី២៩ ខែធ្នូ នេះ ថា លោកមិនជំទាស់នឹងការប្រារព្ធពិធីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា រយៈពេល២៦ឆ្នាំ ចាប់ពីថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ មកនោះទេ ប៉ុន្តែសូមឱ្យសន្តិភាពកើតចេញពីខ្មែរគ្រប់ភាគី ដោយគ្មានការរើសអើង ធ្វើឱ្យភាគីខ្មែរណាឈឺចាប់ ហើយសន្តិភាពនេះក៏ត្រូវចេញពីប្រវត្តិសាស្ត្រនៃការពិតពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដែលអនុលោមទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ផងដែរ។

លោក មាជ សុវណ្ណារ៉ា ថ្លែងថា៖«បើសិនគ្មានកិច្ចព្រមព្រៀងសន្ធិសញ្ញាជាអន្តរជាតិ ជាអាវក្រោះ ដែលប្រទេសជិតខាងក្តី ដែលជាអតីតសមាជិកចុះហត្ថលេខីហ្នឹងធានាមិនអាចរដ្ឋបរទេសណារំលោភអធិបតេយ្យភាពកម្ពុជាបាន ហើយរួមទាំងជំរុញឱ្យមានការកសាងអភិវឌ្ឍន៍នៃប្រទេសកម្ពុជា ជាប្រទេសរបបសេរី រួចផុតពីរបបផ្តាច់ការ របបកុម្មុយនីស្ត»។

លោកសុវណ្ណារ៉ា បញ្ជាក់ថា៖«យើងចង់ឃើញថា អ្វីៗជាប្រវត្តិសាស្ត្រការពិត ជាជាងការភាន់ច្រឡំ ការប្រើនយោបាយប្រជាភិថុតិ។ ខ្ញុំថា សុំឱ្យរដ្ឋាភិបាលដាក់បុណ្យឈប់សម្រាក ២៣ តុលាហ្នឹង ហើយពន្យល់ទៅ ពន្យល់ថា ២៣ តុលា ក៏ជាថ្ងៃសន្តិភាពមួយ មានមកដល់សន្តិភាពពេញលេញ ដែលបាត់សង្គ្រាមនៅកម្ពុជាចុងក្រោយ ដែលគ្មានឧទ្ទាមខ្មែរក្រហម»។

អ្នកជំនាញផ្នែកនយោបាយ លោក ប៉ោ មករា ប្រាប់ The Cambodia Now News(CNN)នាថ្ងៃទី២៩ ធ្នូ ថា ការប្រារព្ធពិធីដឹងគុណសន្តិភាព គឺជារឿងល្អហើយ សម្រាប់ស្មារតីប្រជាជនទាំងមូលឱ្យតម្លៃទៅលើសន្តិភាព ប៉ុន្តែការប្រារព្ធពិធីអបអរសន្តិភាពនេះមិនបានប្រារព្ធគ្រប់ជ្រុងជ្រោយ គ្រប់លក្ខណៈ ដែលមិនមានន័យថា ប្រទេសអវត្តមានស្នូរកាំភ្លើង អវត្តមានការច្បាំងគ្នា ចាត់ទុកថា សន្តិភាពនោះទេ។ លោកថា សន្តិភាពនេះត្រូវរាប់បញ្ចូលនូវធាតុផ្សំផ្សេងៗទៀត ដើម្បីឱ្យចាត់ទុកថា ជាសន្តិភាព។

លោក ប៉ោ មករា ថ្លែងថា៖«អ៊ីចឹង គេរាប់បញ្ចូលធាតុផ្សំផ្សេងៗទៀត ដើម្បីឱ្យចាត់ទុកថា ជាសន្តិភាពហ្នឹង គឺពាក់ព័ន្ធនឹងបញ្ហាការស្តារប្រទេសឱ្យដំណើរការល្អ ទាំងសិទ្ធិសេរីភាពក្នុងការគិត សិទ្ធិសេរីភាពខាងសេដ្ឋកិច្ច សិទ្ធិសេរីភាព ឯករាជ្យភាព អធិបតេយ្យភាពរបស់ប្រទេសទាំងមូលហ្នឹងក៏ជាធាតុផ្សំមួយរបស់សន្តិភាព សម្រាប់ប្រជាជន ក៏ដូចជាតិសាសន៍របស់កម្ពុជាទាំងមូលដែរ»។

លោកមករា បន្ថែមថា៖«អ៊ីចឹង បើយើងក្រឡេកមើលប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងបញ្ហា ដែលហៅថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹង វាចំណែកមួយដ៏ធំ សម្រាប់ភាគីកម្ពុជា ឬក៏គេហៅថា ការកសាងឯកភាពជាតិកម្ពុជា ក្នុងស្មារតីសាមគ្គីស្រឡាញ់ជាតិហ្នឹងឡើងវិញ គួរតែមានជ្រុងហ្នឹងមួយដឹងគុណសន្តិភាព អរគុណសន្តិភាពជាចំណែកមួយរបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»៕

toto slot

toto slot

slot gacor

kampungbet

situs toto

Leave A Reply

Your email address will not be published.