Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អ្នកនយោបាយ និងអ្នកឃ្លាំមើលថា ច្បាប់ដាក់ក្រុមប្រឆាំងក្នុងក្រុមភេរវករ ដែលលោក ហ៊ុន សែន ស្នើនោះត្រូវធ្វើឱ្យគ្រប់ភាគីអាចទទួលយកបាន និងត្រូវទទួលខុសត្រូវមុខប្រវត្តិសាស្ត្រ

0

អ្នកនយោបាយ និងក្រុមអ្នកឃ្លាំមើល លើកឡើងថា ច្បាប់ភេរវកម្ម ដែលប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើឱ្យបង្កើតដាក់ក្រុមប្រឆាំងនឹងគាត់ទៅក្នុងក្រុមភេរវករនោះ ត្រូវធ្វើឱ្យគ្រប់ភាគីទទួលយកបាន និងត្រូវទទួលខុសត្រូវមុខប្រវត្តិសាស្ត្រ ហើយថា ការបង្កើតច្បាប់នេះ ហាក់ដូចជាការប្រកាសសង្គ្រាមខ្មែរ និងខ្មែរ។

ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Now នៅថ្ងៃទី៧ ខែមករា ថា ការបង្កើតច្បាប់ភេរវកម្មនេះត្រូវតែមានភាពយុត្តិធម៌ និងអាចទទួលយកបានគ្រប់ភាគី នៃគណបក្សនយោបាយ ចៀសវាងធ្វើនយោបាយប្រជាភិថុតិ ហើយបង្កើតច្បាប់ ដើម្បីតែបំភិតបំភ័យ និងកម្ចាត់ការនិយាយស្តី ឬរិះគន់ក្នុងន័យស្ថាបនាក្នុងរបបប្រជាធិបតេយ្យ លើអ្នកនយោបាយដែលចង់ជួយជាតិ។

លោកថ្លែងថា៖«ខ្ញុំថាត្រូវតែប្រយ័ត្នប្រយែងក្នុងការបង្កើតច្បាប់ណាដែលវាទៅជាមហន្តរាយហានិភ័យដល់ប្រទេសជាតិទៅវិញនោះ។ អ៊ីចឹងខ្ញុំថា ច្បាប់កម្ពុជាមានហើយ លើកយកមកកាត់ទោសតាមអំណាចនីតិតុលាការ ក៏ដូចវាល្អប្រសើរដែរហើយ។ ប៉ុន្តែបើរដ្ឋាភិបាលមើលឃើញថា អាហ្នឹងវាត្រូវតែមានច្បាប់ឱ្យធ្ងន់ធ្ងរបែបណា គឺកុំធ្វើឱ្យប្រាសចាកពីរដ្ឋធម្មនុញ្ញ ហើយកុំលេងសើចក្នុងការយករដ្ឋធម្មនុញ្ញមកដាក់ជាសម្ពាធ នយោបាយ ចង់គិតកែរដ្ឋធម្មនុញ្ញអី ខ្ញុំថា វាដូចជាយើងធ្វើឱ្យបាត់តម្លៃនៃច្បាប់កំពូលរបស់ប្រទេសជាតិ»។

លោក មាជ សុវណ្ណារ៉ា បន្តថា៖«កន្លងមកដោយសារតែសម្ពាធនយោបាយ ឥទ្ធិពលនយោបាយ ហើយដោយគំនុំនយោបាយ យើងទៅ[ធ្វើ]វិសោធនកម្មរដ្ឋធម្មនុញ្ញ។ បើចំណេញជាតិ ចំណេញប្រជារាស្ត្រ ដើម្បីផលប្រយោជន៍រួមវាមិនអីទេ តែយើងយករដ្ឋធម្មនុញ្ញមក[ធ្វើ]វិសោធនកម្ម ដើម្បីដាក់សម្ពាធឥទ្ធិពលនយោបាយម្ខាងៗវាបាត់គោលការណ៍ប្រជាធិបតេយ្យ គោលការណ៍សិទ្ធិមនុស្ស អាហ្នឹងដែលជាតិគ្រោះថ្នាក់»។

អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក វ៉ន ចាន់ឡូត បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក នាថ្ងៃទី៧ មករា ថា លោក ហ៊ុន សែន ចេញអន្តរាគមន៍ប្រកាសបង្កើតច្បាប់«ភេរវកម្ម» ដើម្បីដាក់ក្រុមមនុស្សមិនស្របនឹងទស្សនៈខ្លួន ជាភេរវករ គឺជាការប្រកាសសង្គ្រាមនឹងខ្មែរគ្នាឯងជាផ្លូវការ។

លោកចាន់ឡូតសរសេរថា៖«ការប្រញាប់ប្រញាល់នេះទំនងជាពេលវេលារបស់សម្តេចកាន់តែខើចហើយ និងជាការវែកផ្លូវចុងក្រោយសម្រាប់កូនប្រុសរបស់ខ្លួន។ អ្នកបង្កើតច្បាប់នេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ ដូចទៅនឹងមេដឹកនាំខ្មែរក្រហម ដែលចាត់ទុកបញ្ញវន្ត ខ្មែរ១៧ មេសា និងអ្នកមិនស្របនឹងអង្គការជាខ្មាំង»។

នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្ស(លីកាដូ) លោក អំ សំអាត ថ្លែងនៅថ្ងៃទី៧ មករា ថា កម្ពុជាមានច្បាប់ច្រើនហើយ ដូចជាច្បាប់ប្រឆាំងភេរវកម្ម ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មផ្សេងៗ និងក្រមព្រហ្មទណ្ឌ សម្រាប់អនុវត្តចំពោះជនដែលមានការប្រឆាំងនឹងរដ្ឋាភិបាល ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ឬអ្នកចង់ធ្វើវិច្ឆេទកម្មជាដើម។

លោក អំ សំអាត និយាយថា៖«អ្វីដែលសំខាន់ ក្នុងកាលៈទេសៈនេះ គឺការអនុវត្តច្បាប់មានប្រសិទ្ធភាព និងតម្លាភាព អាហ្នឹងជារឿងសំខាន់មួយចំពោះច្បាប់ ដែលមានស្រាប់ហើយ។ ជាគោលការណ៍ក្នុងការធ្វើសេចក្តីព្រាងច្បាប់ ឬក៏ស្នើច្បាប់ ឬក៏ការអនុម័តច្បាប់ណាមួយ ត្រូវមានការសិក្សាឱ្យបានច្បាស់លាស់ ប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីឱ្យច្បាប់ហ្នឹងអនុវត្តមានប្រសិទ្ធភាព។ ពីព្រោះកន្លងមក មានច្បាប់មួយចំនួនមានការរិះគន់ច្រើនដែរថា ច្បាប់ខ្លះជាការបង្កើតឡើង ក្នុងគោលបំណងផ្នែកនយោបាយ»។

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រកាសក្នុងពិធីប្រារព្ធខួបទី៤៦ឆ្នាំនៃទិវាជ័យជម្នះ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ថា ទោះបីកម្ពុជាមានសន្តិភាព ២៦ឆ្នាំហើយក្តី ប៉ុន្តែសន្តិភាពនៅតែជាបញ្ហាក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅពេលមានពួកជ្រុលនិយមមួយចំនួនតូចព្យាយាមសាបព្រោះឥតឈប់ឈរ នូវនយោបាយសតិអារម្មណ៍ លើសង្គមជាតិ សំដៅអុជអាល ញុះញង់បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលនោះគឺជាការគំរាមកំហែងដល់សន្តិភាព។
លោក ហ៊ុន សែន ថ្លែងថា៖«នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាដល់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យឬការអភិវឌ្ឍបានឡើយ។ អាស្រ័យហេតុនេះសូមយើងទាំងអស់គ្នាពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាព ដែលរកបានដោយលំបាកបំផុតនេះឱ្យគង់វង្សជារៀងដ៏រាបលើទឹកដីមាតុភូមិដ៏កម្សត់របស់យើង និងមិនអនុញ្ញាតដាច់ខាតឱ្យជនណា ឬកម្លាំងណា មកបំផ្លាញសន្តិភាពនេះបានឡើយ»។

ោក ហ៊ុន សែន បញ្ជាក់ថា៖«ក្នុងស្មារតីនេះ ខ្ញុំយល់ថា វាដល់ពេលហើយ ដែលយើងត្រូវកសាងច្បាប់ និងកំណត់ចំពោះជនណា ឬក្រុមណា ដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព»។
ទោះយ៉ាងណា លោកហ៊ុន សែន បន្ថែមថា សន្តិភាពមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើ មិនមានការផ្សះផ្សាជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន៕

situs toto

toto slot

toto togel

toto slot

bandar togel

kampungbet

toto slot

slot gacor

slot gacor

bento4d

https://polreskedirikota.id/

slot gacor

Leave A Reply

Your email address will not be published.