Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

បក្សកម្លាំងជាតិសម្រេចជួបជុំតវ៉ាសុំឱ្យដោះលែងមន្ត្រីរបស់ខ្លួននៅស្នាក់ការបក្ស ក្រោយពីអាជ្ញាធរ​រាជធានីបដិសេធសំណើជួបជុំនៅទីលានប្រជាធិបតេយ្យ

គណបក្សកម្លាំងជាតិ សម្រេចធ្វើការជួបជុំសមាជិក ដើម្បីទាមទារសុំឱ្យដោះលែងមន្ត្រីរបស់ខ្លួន ដែលកំពុងជាប់ឃុំ នៅទីតាំងនៃស្នាក់ការគណបក្សវិញ ចាប់ពីថ្ងៃទី២២-២៤ មេសា ឆ្នាំ២០២៤ បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ បដិសេធសំណើជួបជុំរបស់បក្សនេះ នៅទីលានប្រជាធិបតេយ្យ។

បើតាមសេចក្តីប្រកាសព័ត៌មាន គណបក្សកម្លាំងជាតិនឹងជួបជុំសមាជិករបស់ខ្លួន នៅរៀងរាល់ម៉ោង ៩-១១​ព្រឹក នៅទីតាំង នៃទីស្នាក់ការគណបក្ស ស្ថិតនៅផ្ទះលេខ៣៨ ផ្លូវ៣១ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការជួបជុំគ្នារបស់គណបក្សកម្លាំងជាតិ គឺដើម្បីទាមទារឱ្យដោះលែងមន្ត្រីជាន់ខ្ពស់របស់ខ្លួន គឺលោក អ៊ុំ វីរៈរដ្ឋ និងលោក មី សេងហ៊ ដែលត្រូវបានកម្លាំងសមត្ថកិច្ច នៃអាជ្ញាធររដ្ឋាភិបាលចាប់ដាក់ពន្ធនាគារ កាលពីខែមីនា ឆ្នាំ២០២៤។

លោក អ៊ុំ វីរៈរដ្ឋ ត្រូវបានចាប់ខ្លួនពីបទរួមគំនិតក្បត់ ឯលោក មី សេងហ៊ ត្រូវបានចាប់ខ្លួន ពីបទញុះញង់ និងជេរប្រមាថ៕

Comments are closed.