Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

រដ្ឋាភិបាល ទើបបានតែងតាំងប្រធានមន្ទីរមុខងារសាធារណៈទូទាំង២៥រាជធានី-ខេត្ត មកដល់ត្រីមាសទី៣នៃឆ្នាំនេះ តែមន្ត្រីថា ការតែងតាំងនេះតាមគោលការណ៍ដំឡើងតំណែង

មកដល់ត្រីមាសទី៣ ក្នុងឆ្នាំ២០២៤នេះ រដ្ឋាភិបាលអាណត្តិទី៧ ទើបតែបានតែងតាំងប្រធានមន្ទីរមុខងារសាធារណៈ នៅគ្រប់២៥រាជធានី-ខេត្ត។ ការតែងតាំងមេដឹកនាំ នៃមន្ទីរមុខងារសាធារណៈនីមួយៗ ហាក់មានភាពយឺតយ៉ាវ បើប្រៀបនឹងរដ្ឋាភិបាលថ្មី ដែលបានបង្កើតឡើងរយៈពេលជាច្រើនខែមកហើយនេះ។

បើតាមអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល The Cambodia Now ទើបទទួលបាននៅថ្ងៃទី១៣ ខែកក្កដា បានសម្រេចតែងតាំងមន្ត្រីរាជការចំនួន ២៥រូប ជាប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត នៃក្រសួងមុខងារសាធារណៈ។

ប៉ុន្តែអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ លោក ពេជ្រ វិជ្ជាគន្ធី បានប្រាប់ The Cambodia  Now នៅថ្ងៃទី១៤ កក្កដា នេះ ថា ការតែងតាំងប្រធានមន្ទីរមុខងារសាធារណៈ ឬប្រធានមន្ទីរជំនាញផ្សេងទៀត គឺមានយូរហើយ។ ប៉ុន្តែមុខតំណែងនេះ ពីមុនតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីសាមី។

លោកបញ្ជាក់ថា៖«ថ្មីៗនេះរាជរដ្ឋាភិបាល មានគោលការណ៍ដំឡើងកម្រិតមុខតំណែងនេះ តែងតាំងដោយអនុក្រឹត្យ ដូចនេះទើបមានអនុក្រឹត្យតែងតាំងមុខតំណែង។ ជាក់ស្តែង ជាមន្ត្រីកំពុង[ស្ថិត]ក្នុងតួនាទីស្រាប់ គ្រាន់តែដូរកម្រិតលិខិតតែងតាំងជាអនុក្រឹត្យវិញ»៕

Comments are closed.