Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ធនាគារអេស៊ីលីដា ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការឆបោកថ្មីមួយទៀត តាមរយៈការប្រើប្រាស់រន្ធសាកថ្ម USB នៅតាមទីតាំងសាធារណៈ

ធនាគារ ACLEDA បានចេញផ្សាយអត្ថបទមួយកាលពីម្សិលមិញ ដោយប្រកាសឱ្យប្រជាពលរដ្ឋ មានការប្រយ័ត្នចំពោះការឆបោកថ្មីមួយទៀត តាមរយៈការប្រើប្រាស់រន្ធសាកថ្ម USB (Juice Jacking) នៅតាមកន្លែងសាធារណៈ ដែលអាចបង្កហានិភ័យដល់ឧបករណ៍ទូរស័ព្ទ ដោយគេអាចចម្លងមេរោគ ឬលួចយកទិន្នន័យពីឧបករណ៍ ឬទូរស័ព្ទ ដែលបានដោតសាកថ្មនោះ។

ធនាគារ ACLEDA បញ្ជាក់ថា Juice Jacking គឺជាបច្ចេកទេស នៃជនអនាមិកប្រើ ដើម្បីចូលមើល និងលួចទិន្នន័យពីឧបករណ៍ប្រើប្រាស់ដោយប្រើប្រាស់ប្រព័ន្ធសាកថ្មសាធារណៈ ឬគ្មានប្រភពច្បាស់លាស់។ នៅពេលអ្នកប្រើភ្ជាប់ទូរស័ព្ទ ឬឧបករណ៍ផ្សេងទៀត ទៅនឹងកន្លែងសាកថ្មនៅទីសាធារណៈ ដូចជា អាកាសយានដ្ឋាន កន្លែងកម្សាន្ត ឬផ្សារទំនើបជាដើម។ គេអាចបន្លំលួចទិន្នន័យសំខាន់ៗរបស់អ្នកប្រើ ដូចជាព័ត៌មានគណនីធនាគារ ឬដំឡើងមេរោគ ដើម្បីគ្រប់គ្រងឧបករណ៍របស់អ្នកប្រើជាដើម។

ដើម្បីការពារខ្លួនពីការឆបោក (JUICE JACKING) នេះ គឺត្រូវសាកថ្មពីព្រីភ្លើងផ្ទាល់ សាកថ្មដោយប្រើប្រាស់ឆ្នាំងសាកផ្ទាល់ខ្លួន និងវិធីសាស្ត្រមួយចំនួនទៀត ដែលមាន១២ចំណុច ឬការប្រើប្រាស់ Power Bank ព្រោះការប្រើប្រាស់ Power Bank មិនអាចមានគេលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរស័ព្ទបានទេ ៕

Comments are closed.