Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

គណបក្សជំនាន់ថ្មី របស់លោក មាជ សុវណ្ណារ៉ា សម្រុកលើកស្លាកគណបក្សនៅតាមបណ្តាខេត្ត ដែលមានចំនួនអាសនៈច្រើន ឱ្យហើយក្នុងឆ្នាំនេះ

ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា អះអាងថា ក្រុមការងាររបស់លោក នឹងសម្រុកលើកស្លាកគណបក្ស និងសម្ពោធទីស្នាក់ការបក្ស ឱ្យបានរួចរាល់ ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២៤នេះ ហើយជាបន្ត ក្រុមការងារ នឹងចាប់ផ្តើមរៀបចំលើកស្លាកគណបក្សនៅតាមបណ្តាខេត្ត ដែលមានចំនួនអាសនៈតិច។

លោកមាជ សុវណ្ណារ៉ា ប្រាប់ The Cambodia Now នៅថ្ងៃទី១២ កក្កដា ថា៖«តាមគម្រោងរបស់គណបក្សជំនាន់ថ្មី គឺ ក្នុងរយៈពេល៥ខែចុងក្រោយ នៃត្រីមាសទី៣ និងត្រីមាសទី៤នេះ គឺយើងនឹងរៀបចំលើកស្លាកគណបក្ស និងសម្ពោធការិយាល័យគណបក្សហ្នឹង យើងធ្វើមួយតំណាក់កាលៗ ហើយយើងយកខេត្ត ដែលមានសក្តានុពល ដែលមានអាសនៈច្រើនជាមុនសិន»។

រាជធានី-ខេត្ត ដែលគណបក្សជំនាន់ថ្មី បាននិងកំពុងសម្រុករៀបចំលើកស្លាកគណបក្សនោះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ លោកបន្ថែមថា ខេត្ត ដែលមានអាសនៈចំនួន១ ឬក៏តិចនោះ ក្រុមការងារបក្ស នឹងរៀបចំលើកស្លាកគណបក្សនៅឆ្នាំ២០២៥៕

Comments are closed.