អគ្គនាយកដ្ឋានពន្ធដារប្រាប់ឱ្យម្ចាស់យានជំនិះគ្រប់ប្រភេទទៅបង់ពន្ធយានយន្តសម្រាប់ឆ្នាំ២០២៤ ចៀសវាងទទួលរងការពិន័យ
អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងពេលថ្មីៗនេះស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ ដែល នឹងត្រូវចាប់ផ្តើម ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងករណីខកខានមិនបានបង់ពន្ធតាមពេលវេលាដែលបានកំណត់ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពិន័យ តាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ចំពោះយាន យន្តថ្មីត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ២សន្លឹក តាម ទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ៕
Comments are closed.