k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

សិក្ខាកាម សិក្សាវគ្គបណ្តុះបណ្តាលជំនាញអភិរក្សថ្ម ចុះអនុវត្តការលាយកំបោរបាយអសម្រាប់ជួសជុល និងពង្រឹងថ្ម – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

សិក្ខាកាម សិក្សាវគ្គបណ្តុះបណ្តាលជំនាញអភិរក្សថ្ម ចុះអនុវត្តការលាយកំបោរបាយអសម្រាប់ជួសជុល និងពង្រឹងថ្ម

សិក្ខាកាមជំនាន់ទី២ ចំនួន២០នាក់ ជាមន្ត្រី- បុគ្គលិក របស់អាជ្ញាធរជាតិអប្សរា ដែលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញផ្នែកអភិរក្សថ្មប្រាសាទ ពេលនេះបានឈានមកដល់វគ្គផលិតកំបោរបាយអ ដើម្បីជួសជុលពង្រឹងថ្មប្រាសាទ និងចុះអនុវត្តផ្ទាល់នៅប្រាសាទបន្ទាយសំរែ។

កញ្ញា Helen JACOBSEN អ្នកជំនាញអភិរក្ស និងជាគ្រូបង្គោលអភិរក្សថ្ម ឱ្យដឹងថា វគ្គបណ្តុះបណ្តាល ដែលមានចំនួន១៣វគ្គនោះ បានឈានដល់វគ្គ១០ហើយ និងនៅសល់២វគ្គទៀត នឹងមានការប្រឡងបញ្ចប់វគ្គ១៣។ ក្នុងវគ្គ១០នេះ សិក្ខាកាមសិក្សាពីទ្រឹស្តី និងការប្រើប្រាស់បាយអ។

កញ្ញា Helen បន្ថែមថា ដំបូងគឺឱ្យសិក្ខាកាមស្គាល់ពីអ្វីជាបាយអកំបោរ អ្វីជាបាយអកំបោរសើម បាយអស៊ីម៉ងត៍ កាវញីឈ្មោល Epoxy សម្រាប់តភ្ជាប់ថ្ម និងថ្នាំ Ethyl Silicate  សម្រាប់លាយជាមួយបាយអ។ បន្ទាប់មកតម្រូវឱ្យសិក្ខាកាមចុះអនុវត្តផ្ទាល់ជាមួយថ្មប្រាសាទដែលរងការខូចខាត ពុកផុយ ស្នាមប្រេះ ការព្យាបាល ការការពារជម្រាបទឹក និងបច្ចេកទេសប្រើបាយអតាមស្ថានភាពខុសៗគ្នាពីកន្លែងមួយទៅកន្លែមួយក្នុងការងារជួសជុលអភិរក្ស។

បន្ទាប់ពីសិក្ខាកាមបានសិក្សាទ្រឹស្តី និងអនុវត្តក្នុងការដ្ឋានដោយផ្ទាល់ សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងកាន់តែទូលំទូលាយ និងអាចផលិតបាយអសម្រាប់ជួសជុល ពង្រឹងថ្មដោយមានជំនាញច្បាស់លាស់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការអភិរក្សថ្មប្រាសាទ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ ដែលចាប់ផ្ដើមតាំងពីពាក់កណ្តាលឆ្នាំ២០២២មក៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា និងក្រុមការងារអភិរក្សថ្មប្រាសាទបន្ទាយសំរែ

Comments are closed.