Your Hot News in Hands

BREAKING NEWS

តុលាការកោះហៅមេបក្សភ្លើងទៀន លោក ទាវ វណ្ណុល ឱ្យចូលបំភ្លឺ ករណីធ្វើឱ្យប៉ះពាល់កិត្តិយសប្រមុខរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា នៅសប្តាហ៍ក្រោយ

69

 

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលជាបក្សប្រឆាំងកេររបស់លោក សម រង្ស៊ី ត្រូវបានតំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលបំភ្លឺ នៅថ្ងៃទី១០ មេសា តាមបណ្តឹងរបស់មេធាវីតំណាងរាជរដ្ឋាភិបាល ដែលបានប្តឹងពីបទធ្វើឱ្យប៉ះពាល់កិត្តិយសដល់ប្រមុខរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈផ្តល់បទសម្ភាសន៍ ដល់ប្រព័ន្ធផ្សព្វផ្សាយ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់បក្សភ្លើងទៀននៅថ្ងៃទី៥ មេសា នេះ ករណីឈានទៅដល់ការប្តឹងមេបក្សភ្លើងទៀន ដោយសារលោក ទាវ វណ្ណុល បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំង RFI ខណៈដែលលោកទៅបំពេញបេសកកម្មការងារនៅប្រទេសជប៉ុន កាលពីពេលថ្មីៗកន្លងទៅនេះ។

ប្រភពព័ត៌មានពីអតីតមន្ត្រីគណបក្សភ្លើងទៀន បានឱ្យដឹងថា លោក ទាវ វណ្ណុល បានចាកចេញទៅក្រៅប្រទេសហើយ៕