Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

មន្ត្រីនគរបាលជាន់ខ្ពស់ ដែលត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ កាលពីខែមុន ត្រូវបានបញ្ចប់តំណែង នាដើមខែនេះវិញ

 

លោកឧត្តមសេនីយ៍ទោ(ផ្កាយ២) យ៉ាំ សីងម៉ៅ ដែលត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ កាលពីខែមុន និងត្រូវបានព្រះមហាក្សត្រដំឡើងទៅជាឧត្តមសេនីយ៍ឯក(ផ្កាយ៣)នាពេលថ្មីៗនេះ ត្រូវបានបញ្ចប់តំណែងពីប្រធាននាយកដ្ឋាននេះវិញហើយ នៅដើមខែមេសានេះ។

មន្ត្រីនគរបាលជាន់ខ្ពស់ ដែលទើបដំឡើងតំណែងថ្មីៗ ហើយត្រូវបានបញ្ចប់ទៅវិញនេះ មិនត្រូវបានបញ្ជាក់ឱ្យដឹងច្បាស់ពីមូលហេតុ ឈានទៅដល់ការបញ្ចប់តំណែង ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលបែនេះទេ។ ប៉ុន្តែការដំឡើងតំណែងដល់លោក យ៉ាំ សីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌នេះ មិនត្រឹមតែមានការរិះគន់ពីអ្នកនៅក្រៅប្រទេសប៉ុណ្ណោះទេ សូម្បីអ្នកនៅក្នុងស្រុកក៏រិះគន់ខ្លាំងផងដែរ។

តាមអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញកាលពីថ្ងៃទី៣ មេសា ដែល CNN ទើបទទួលបាននៅថ្ងៃនេះ លោកហ៊ុន ម៉ាណែត បានសម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៉ាំ សីងម៉ៅ ពីប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ។

ជុំវិញការតែងតាំងកន្លងទៅនេះ មតិនៅក្រៅប្រទេសចោទថា លោក យ៉ាំ សីងម៉ៅ មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុននាំចូលចិនខុសច្បាប់មកកម្ពុជា ដែលលោកជាអគ្គនាយកក្រុមហ៊ុននោះ។ ដោយឡែក អ្នកនៅក្នុងស្រុក គឺលោក ផែង វណ្ណៈ ដែលគេស្គាល់ថា ជាអ្នកកាសែតអនឡាញល្បីឈ្មោះ ក៏បានរិះគន់យ៉ាងខ្លាំងផងដែរ ដោយថា លោក យ៉ាំ សីងម៉ៅ គ្មានបទពិសោធន៍ គ្មានសមត្ថភាពជាមន្ត្រីនគរបាលស័ក្តិសមជាប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ឡើយ។ លោកថា បើចង់តែងតាំងមិនឱ្យមានការរិះគន់ លុះត្រាតែការតែងតាំងនោះចំលើមន្ត្រីមានសមត្ថភាព៕

Comments are closed.