នៅព្រឹកថ្ងៃពុធនេះ មានរថយន្តយន្តកុងតឺន័រចុះចំណោត បានដាច់ហ្វ្រាំងជ្រុលទៅបុករថយន្តដឹកប្រេងបណ្តាលឱ្យរងការខូចខាតរថយន្តទាំង ២គ្រឿង។
ករណីរថយន្តកុងតឺន័រដាច់ហ្វ្រាំង បានកើតឡើងនៅវេលា ម៉ោង ៦កន្លះព្រឹក នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ត្រង់ចំណុចស្ពានអូរគគី ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
រថយន្តទាំង២ បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា។ គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ គឺគ្រាន់តែ ខូចខាតរថយន្ត២គ្រឿងតែប៉ុណ្ណោះ សម្រាប់ចរាចរណ៍រថយន្តនិងម៉ូតូអាចធ្វើចរាចរណ៍បាននៅលើផ្លូវម្ខាង។ ជាការកត់សម្គាល់ គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ មានការថយចុះចាប់តាំងពីផ្លូវល្បឿនលឿនបានកើតឡើងបាន១ឆ្នាំហើយនោះ៕ ដោយ រាជសី