Your Hot News in Hands

BREAKING NEWS

FIFA សម្រេចឱ្យជប៉ុនឈ្នះ 3-0 បន្ទាប់ពីកូរ៉េខាងជើងលុបចោលប្រកួត នៅព្យុងយ៉ាង

6

ក្រុមបាល់ទាត់ជប៉ុនត្រូវសម្រេចឱ្យទទួលជ័យជំនះ 3-0 បន្ទាប់ពីកូរ៉េខាងជើងសម្រេចលុបចោលការប្រកួតជម្រុះ World Cup 2026 នៅទីក្រុងព្យុងយ៉ាងទឹកដីរបស់ខ្លួន នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ជប៉ុន ចុងសប្តាហ៍កន្លងទៅ។ ក្រោយពីការប្រកួតលុបចោលការប្រកួតនេះដែរ កូរ៉េខាងជើងបានស្នើសុំដើម្បីរៀបចំនៅ

ប្រទេសផ្សេង ដោយសារកូរ៉េខាងជើងមានក្តីបារម្ភខ្លាចឆ្លងមេរោគថ្មីដែលកំពុងរាតត្បាតនៅជប៉ុន។

ភាគីជប៉ុនបានឱ្យដឹងថា នេះជាការសម្រេចរបស់គណៈកម្មាធិការវិន័យរបស់ FIFA ដែលបានចាត់ទុកការលុបចោលការប្រកួតរបស់កូរ៉េខាងជើងគឺជាការបោះបង់ការប្រកួត។

ជ័យជំនះនេះមានន័យថា ជប៉ុនមានពិន្ទុគ្រប់គ្រាន់ហើយក្នុងការឈានទៅជុំទីបីនៅការប្រកួតជម្រុះបាល់ទាត់ពិភពលោក 2026 តំបន់អាស៊ី។

សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលជប៉ុនបានរាយការណ៍ពីការកើនឡើងនៃករណីឆ្លងមេរោគថ្មី គួរឱ្យព្រួយបារម្ភកាលពីពាក់កណ្តាលខែមីនាកន្លងទៅ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

The post FIFA សម្រេចឱ្យជប៉ុនឈ្នះ 3-0 បន្ទាប់ពីកូរ៉េខាងជើងលុបចោលប្រកួត នៅព្យុងយ៉ាង appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: https://188sports.asia/