Your Hot News in Hands

BREAKING NEWS

របួសក្រលៀនបង្ខំឱ្យ Enzo Fernandez អវត្តមានដល់ចប់រដូវកាល

1

ខ្សែបម្រើ Chelsea, Enzo Fernandez នឹងត្រូវសម្រាកដល់​ចប់រដូវកាលនេះ ដោយសារបញ្ហាក្រលៀន ដែលទើបទទួលបានការវះកាត់ជោគជ័យ។ កីឡាករវ័យ 23 ឆ្នាំជម្រើសជាតិអាហ្សង់ទីនរូបនេះ នឹងមិនអាចជួយក្រុមបានសម្រាប់ការប្រកួត 6 ប្រកួតចុងក្រោយនៃរដូវកាល Premier League 2023-2024 នេះ។ យ៉ាងណាក្តីម្ចាស់ជ័យលាភី

World Cup 2022 រូបនេះ នឹងអាចវិលចូលហ្វឹកហាត់វិញបាននៅពេលអាហ្សង់ទីន ត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ Copa America ដែលនឹងចាប់ផ្តើមនៅថ្ងៃទី 20 ខែមិថុនា។

Enzo Fernandez បានផ្លាស់មកកាន់ Chelsea ពី Benfica ក្នុងតម្លៃផ្ទេរថ្លៃបំផុតនៅអង់គ្លេស 107 លានផោន កាលពីខែមករាឆ្នាំ 2023។ ការផ្លាស់របស់ Enzo មកកាន់ Chelsea បន្ទាប់ពីភាគជោគជ័យរបស់គេជាមួយអាហ្សង់ទីន ដោយបានក្លាយជាកីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំ World Cup 2022 នៅកាតា។

Enzo Fernandez មកដល់ពេលនេះបង្ហាញខ្លួនបាន 40 ប្រកួតក្នុងរដូវកាលដ៏លំបាករបស់ Chelsea និងបានស៊ុតបញ្ចូលទី 7 គ្រាប់៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

The post របួសក្រលៀនបង្ខំឱ្យ Enzo Fernandez អវត្តមានដល់ចប់រដូវកាល appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: https://188sports.asia/