Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ព្រឹទ្ធសភានឹងបើកសម័យប្រជុំដំបូងនីតិកាលទី៥ នាថ្ងៃស្អែក ដែលលោកហ៊ុន សែន​ ត្រូវកាន់តំណែងជាប្រធាន អមដោយអនុប្រធាន២រូប ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ

0

 

 

ព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលរបស់ជាតិ នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ក្រោមព្រះរាជាធិបតី របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធ​សភា នៅថ្ងៃទី១ មេសា។

 

បេក្ខភាពថ្នាក់ដឹកនាំកំពូលនៃស្ថាប័នព្រឹទ្ធសភា រួមមាន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ ត្រូវកាន់តំណែងជាប្រធានព្រឹទ្ធសភា។ អតីតរដ្ឋមន្ត្រី​ការបរទេស លោកប្រាក់ សុខុន កាន់តំណែងជាអនុប្រធានទី១ និងលោក អ៊ុច បូររិទ្ធ រដ្ឋលេខា​ធិការ ក្រសួងការបរទេស ត្រូវកាន់តំណែងអនុប្រធានទី២ នៃព្រឹទ្ធសភា៕

លោក ហ៊ុន សែន ដែលត្រូវកាន់តំណែងប្រធានព្រឹទ្ធសភា លោកប្រាក់ អនុប្រធានទី១ និងលោកអ៊ុច បូររិទ្ធ អនុប្រធានទី២

 

Leave A Reply

Your email address will not be published.