Your Hot News in Hands

BREAKING NEWS

Liverpool ឡើងកំពូលតារា Premier League ក្រោយ Man City និង Arsenal ស្មើគ្នា

3

ក្រុមកាំភ្លើងធំ Arsenal បានបង្ហាញថាខ្លួនជាបេក្ខភាពប្រជែងជើងឯកដ៏មានសក្តានុពលដោយបានធ្វើឱ្យក្រុមការពារតំណែងជើងឯក Manchester City បានបញ្ចប់ក្នុងលទ្ធផលស្មើ 0-0 កាលពីថ្ងៃអាទិត្យនៅកីឡដ្ឋាន Etihad ដែលបានបើកផ្លូវឱ្យហង្សក្រហម Liverpool ឡើងកាន់កាប់កំពូលតារាងនៃក្របខណ្ឌ English

Premier League ត្រឹមសប្តាហ៍ទី 29។ Arsenal ដែលដឹកនាំដោយ Mikel Arteta ក្នុងការស្វែងរកជើងឯកលីកដំបូងរបស់ពួកគេក្នុងរយៈពេល 20 ឆ្នាំកំពុងឈរលេខ 2 ក្នុងតារាងមាន 65 ពិន្ទុដោយនៅសល់ 9 ប្រកួតទៀតខណៈដែល Manchester City ស្ថិតនៅលេខ 3 មាន 64 ។

Liverpool ដែលមាន 67 ពិន្ទុបាននាំមុខគេជាមួយនឹងជ័យជម្នះ 2-1 របស់ពួកគេលើ Brighton & Hove Albion ម្សិលមិញផងដែរនៅ Anfield។

Manchester City គ្រប់គ្រង​បាល់ភាគច្រើនលើ Arsenal ប៉ុន្តែ Arsenal ដែលដឹកនាំដោយ Arteta បានធ្វើឱ្យ Pep Guardiola ជាពិសេសខ្សែប្រយុទ្ធជួរមុខ Erling Haaland ពិបាករកឱកាសស៊ុតបញ្ចូលទី តាមរយៈប្រព័ន្ធការពារដ៏រឹងមាំដើម្បីបន្តស្ថិតិមិនចាញ់សោះរបស់ពួកគេជាប់គ្នា 9 ប្រកួត។

ប្រកួតបន្ទាប់របស់ពួកគេរួមមាន Manchester City ទទួល Aston Villa ខណៈ Arsenal ទទួល Luton Town យប់ថ្ងៃពុធជាមួយគ្នា ខណៈ Liverpool ទទួលភ្ញៀវ Sheffield United យប់ថ្ងៃព្រហស្បតិ៍៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

The post Liverpool ឡើងកំពូលតារា Premier League ក្រោយ Man City និង Arsenal ស្មើគ្នា appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: https://188sports.asia/