Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន អះអាងថា កោះគុត ជារបស់ថៃទាំងស្រុង ឯមេដឹកនាំកម្ពុជានៅមិនទាន់ឆ្លើយតប ធ្វើឱ្យមានការរិះគន់កាន់តែខ្លាំង

0

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចេញមុខបំភ្លឺថា ករណីកោះគុត គឺមិនមានជម្លោះជាមួយប្រទេសណាទាមទារឡើយ ដោយលោកបានអះអាងថា កោះគុត គឺពិតជារបស់ថៃ ១០០ភាគរយ។ នេះបើតាមកាសែត The Nation របស់ថៃស្រង់សម្តីលោកថាក់ស៊ីនផ្សាយកាលពីថ្ងៃទី១៣ ធ្នូ។

ទោះបីអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីនអះអាងបែបនេះក្តី គេមិនទាន់ឃើញមេដឹកនាំកម្ពុជា ដ៏មានអំណាចខ្លាំង គឺប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញមុខប្រតិកម្មតបទៅលោកថាក់ស៊ីន វិញនៅឡើយទេ មកដល់ថ្ងៃទី១៥ ខែធ្នូ នេះ។ ការរក្សាភាពស្ងប់ស្ងាត់បែបនេះ ធ្វើឱ្យមានការរិះគន់នៅតែផ្តោតខ្លាំងមកលើមេដឹកនាំកម្ពុជា ដោយថា មេដឹកនាំកម្ពុជា យកប្រយោជន៍គ្រួសារធំជាងប្រទេសជាតិ និងអសមត្ថភាព។

លោក វ៉ន ចាន់ឡូត អ្នកតាមដានបញ្ហាសង្គម លើកឡើងថា លោក ថាក់ស៊ីន ដែលជាមនុស្សរាប់អានស្និទ្ធជាមួយនឹងលោក ហ៊ុន សែន ចេញប្រកាសថា កោះគុតជារបស់ថៃ ១០០%។ ចំណែក លោក ហ៊ុន សែន បានត្រឹមនិយាយថា ធ្លាប់ទៅលេងកោះគុតម្តងដែរ។ លោកសរសេរលើទំព័រហ្វេសប៊ុករបស់លោកនាថ្ងៃទី១៥ ធ្នូ ថា លោក ថាក់ស៊ីន យកជាតិទឹកដីធំធេងជាងប្រយោជន៍គ្រួសារ។

លោកថាក់ស៊ីន ក៏បានលើកឡើងអំពីព័ត៌មាន ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់កម្ពុជា ដែលបានស្រង់សម្តីមេដឹកនាំកម្ពុជាថា កោះគុតមិនមែនជាផ្នែកមួយរបស់ថៃ។ អតីតនាយករដ្ឋមន្ត្រី លោកថាក់ស៊ីន ក៏បានច្រានចោលព័ត៌មានទាំងនោះ ដោយលោកចាត់ទុក នោះគ្រាន់តែជាព័ត៌មានក្លែងក្លាយ បង្កើតឡើងដោយប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

នៅពេលទាក់ទងសុំអត្ថាធិប្បាយ នាថ្ងៃទី១៥ ធ្នូ នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប៉ែន បូណា មិនធ្វើអត្ថាធិប្បាយទេ ដោយលោកគ្រាន់តែបញ្ជាក់ថា បញ្ហាកោះគុត ថ្នាក់ដឹកនាំកម្ពុជា បានបកស្រាយរួចហើយ។
លោក ប៉ែន បូណា ថ្លែងថា៖«ថ្នាក់ដឹកនាំយើងបានបកស្រាយរួចហើយតើ មានប្រសាសន៍អស់ហើយ ទាំងសម្តេចតេជោ[ហ៊ុន សែន] ទាំងសម្តេចធិបតី[ហ៊ុន ម៉ាណែត]។ មានតែប៉ុណ្ណឹង អត់មានអីលើហ្នឹងទេ។ ថ្នាក់ដឹកនាំយើងក៏បានផ្តាំហើយដែរថា កុំយកភ្លើងពីផ្ទះគេមកចូលផ្ទះយើង ដូច្នេះខ្មែរយើងគួរតែយល់ហើយ»៕

Leave A Reply

Your email address will not be published.