k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

លោក ហ៊ុន ម៉ាណែត ថា មន្ត្រីបក្សប្រឆាំងដុតកម្តៅរឿងកោះគុត ដោយលោកប្រាប់ពលរដ្ឋកុំឱ្យជឿ ឯក្រុមប្រឆាំងថា គ្រាន់តែបារម្ភខ្លាចបាត់បង់កោះគុត ប្រាប់ឱ្យប្តឹងទៅតុលាការអន្តរជាតិ – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

លោក ហ៊ុន ម៉ាណែត ថា មន្ត្រីបក្សប្រឆាំងដុតកម្តៅរឿងកោះគុត ដោយលោកប្រាប់ពលរដ្ឋកុំឱ្យជឿ ឯក្រុមប្រឆាំងថា គ្រាន់តែបារម្ភខ្លាចបាត់បង់កោះគុត ប្រាប់ឱ្យប្តឹងទៅតុលាការអន្តរជាតិ

0

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចោទលោក អ៊ុ សំអាន មន្ត្រីបក្សប្រឆាំង ថា កំពុងដុតកម្តៅរឿងកោះគុត រវាងកម្ពុជា និងថៃ ដោយបានឃោសនាឱ្យប្រជាពលរដ្ឋមានកំហិង្សា និងលែងទុកចិត្តរដ្ឋាភិបាល។ ប៉ុន្តែអតីតតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុ សំអាន លើកឡើងថា លោក និងពលរដ្ឋគ្រាន់តែបារម្ភរឿងកោះគុត ដែលអាចបាត់បង់ និងស្នើឱ្យរដ្ឋាភិបាលប្តឹងទៅតុលាកាអន្តរជាតិតែប៉ុណ្ណោះ។

ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ នៅខេត្តបន្ទាយមាជ័យ នាថ្ងៃទី២៩ វិច្ឆិកា លោក ហ៊ុន ម៉ាណែត ថ្លែងថា៖«គេអត់ឈឺក្បាលទេរឿងពិតមិនពិត។ អ្វី ដែលគេចង់បាន គឺធ្វើឱ្យប្រជាពលរដ្ឋអត់មានទុកចិត្តទៅលើរដ្ឋាភិបាល រកប្រធាបទ ដែលប៉ះពាល់ជាមួយផលប្រយោជន៍ជាតិរបស់យើង។ ក្លែងការពិត ដុតកម្តៅអត់ប្រយោជន៍ ធ្វើឱ្យប្រជាជនយើងមានជម្លោះផ្ទៃក្នុង»។

លោក ហ៊ុន ម៉ាណែត បន្តថា៖«ឥឡូវគេកំពុងតែដុតទៀតហើយ។ បងប្អូនទូទាំងប្រទេស សូមសិក្សាឱ្យច្បាស់អំពីប្រវត្តិសាស្ត្រ សិក្សាអំពីថតភាពជាក់ស្តែង បងប្អូននឹងបានយល់ ហើយសូមកុំងាយជឿទៅលើការញុះញង់ ការបំផុសដែលអត់មានហេតុផល ហើយជាពិសេសជឿទៅលើអ្នក ដែលធ្លាប់ភរ»។

ការណ៍ដែលលោក ហ៊ុន ម៉ាណែត និយាយទៅដល់អ្នកដែលធ្លាប់ភរនេះ គឺលោកចង់សំដៅទៅលើ លោក អ៊ុ សំអាន អតីតតំណាងរាស្ត្រ នៃអតីតគណបក្សប្រឆាំង ដែលបក្សនេះមានអាសនៈចំនួន៥៥ ក្នុងរដ្ឋសភា ហើយត្រូវបានរំលាយចោលកាលពីឆ្នាំ២០១៧ ដោយតុលាការកំពូល ក្នុងអាណត្តិទី៦ នៃរដ្ឋាភិបាល នៃអតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលនោះ លោក អ៊ុ សំអាន ត្រូវបានចាប់ដាក់ពន្ធនាគារ ពីបទក្លែងឯកសារពាក់ព័ន្ធនឹងរឿងព្រំដែន។

ឆ្លើយតបនឹងលោក ហ៊ុន ម៉ាណែត ថា លោកកំពុងដុតកម្តៅរឿងព្រំដែន លោក អ៊ុ សំអាន លើកឡើងថា លោក និងពលរដ្ឋខ្មែរមិនបានដុតកម្តៅរឿងកោះគុតនោះទេ។ លោក អ៊ុ សំអាន លើកឡើងតាមទំព័រហ្វេសប៊ុក នៅថ្ងៃទី២៩ វិច្ឆិកា ថា គណបក្សប្រឆាំងថៃ និងរដ្ឋាភិបាលថៃ ក៏មានគំនិតខ្វែងគ្នាលើរឿងកោះគុតដែរ ដោយបក្សប្រឆាំងថៃ ថា មួយផ្នែកនៃកោះគុតជារបស់កម្ពុជា ឯរដ្ឋាភិបាលថៃថាមិនមែនជារបស់កម្ពុជា។

លោក អ៊ុ សំអាន បញ្ជាក់ថា៖«អ៊ីចឹង [យើង]ត្រូវការឆ្លើយតបពីរដ្ឋាភិបាលចំណុចហ្នឹង តើកោះគុតជារបស់កម្ពុជា ឬអត់ ហើយកម្ពុជាទាមទារយកកោះគុតវិញ ឬអត់។ កម្ពុជាបឹ្តងទៅតុលាការអន្តរជាតិទាមទារយកកោះគុតវិញ ឬអត់។ អាហ្នឹងយើងចង់បានចម្លើយប៉ុណ្ណឹងឯង»។

លោកបន្តថា៖«ពួកយើងគ្រាន់តែព្រួយបារម្ភរឿងកោះគុត ដែលអាចបាត់បង់ទៅប្រទេសថៃ ហើយពលរដ្ឋខ្មែរស្នើទៅរដ្ឋាភិបាលប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ដើម្បីទាមទារយកកោះគុតមកវិញតែប៉ុណ្ណោះ»៕

Leave A Reply

Your email address will not be published.