k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

អ្នកនាំពាក្យគណបក្សកាន់អំណាច ច្រានចោលព័ត៌មានដែលថា មនុស្សនៅក្បែរលោក ហ៊ុន សែន ទៅចូលរួមជាមួយក្រុមប្រឹក្សាជាតិតស៊ូ របស់លោក សម រង្ស៊ី – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អ្នកនាំពាក្យគណបក្សកាន់អំណាច ច្រានចោលព័ត៌មានដែលថា មនុស្សនៅក្បែរលោក ហ៊ុន សែន ទៅចូលរួមជាមួយក្រុមប្រឹក្សាជាតិតស៊ូ របស់លោក សម រង្ស៊ី

0

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា មិនមានសមាជិកនៃគណបក្សកាន់អំណាច ឬអ្នកនៅក្បែរលោក ហ៊ុន សែន ទៅចូលរួមជាមួយក្រុមប្រឹក្សាជាតិតស៊ូ របស់មេបក្សប្រឆាំង លោក សម រង្ស៊ី នោះទេ។ លោកថា ការលើកឡើងរបស់លោករង្ស៊ី គ្រាន់តែជាឧបាយកលទុច្ចរិត ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដូចដែលក្រុមគាត់ធ្លាប់ធ្វើកន្លងទៅ។

លោក សុខ ឥសាន ប្រាប់ The Cambodia Now News(CNN) នៅថ្ងៃទី២៩ វិច្ឆិកា ថា៖«ចលនាជាតិតស៊ូអីហ្នុង គឺថា គ្រាន់តែជាឧបាយកលទុច្ចរិត ដែលឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលក្រៅប្រទេសទេ។ អត់មានអ្នកណាទទួលស្គាល់ទេ ហើយកុំសង្ស័យឡើយ គ្មានសមាជិក សមាជិកាគណបក្សប្រជាជនណាទៅចូលជាមួយពួកឧទ្ទាមក្រៅច្បាប់ហ្នឹងទេ»។

លោកបញ្ជាក់ថា៖«គេកំពុងតែស្ថិតនៅក្នុងការកាន់អំណាចយ៉ាងរឹងមាំ មូលហេតុអីបានជាមានអ្នករត់ទៅចូលឯហ្នុង។ វាមានតែក្រុមឧទា្ទមក្រៅច្បាប់ រាល់ថ្ងៃនេះមកចូលរួមជាមួយគណបក្សប្រជាជនជាបន្តបន្ទាប់ ជាពិសេស ចាប់តាំងពីបោះឆ្នោតឆ្នាំ២០១៨ រហូតមកដល់ពេលនេះគឺរាប់ពាន់រាប់ម៉ឺននាក់ហើយ»។

អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបានបង្កើតចលនាជាតិតស៊ូ កាលពីថ្ងៃទី៩ ខែវិច្ឆិការួចមក ក៏បានបង្កើតក្រុមប្រឹក្សាជាតិតស៊ូដែលជាក្បាលម៉ាស៊ីននៃចលនានេះ។ លោកសម រង្ស៊ី បានអះអាងកាលពីថ្ងៃទី១៩ វិច្ឆិកា ថា មានសមាជិកនៅក្នុងជួរគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន និងអ្នកនៅក្បែរគាត់ ក៏បានចូលរួមក្នុងក្រុមប្រឹក្សាជាតិតស៊ូ របស់លោក សម រង្ស៊ី ផងដែរ៕

Leave A Reply

Your email address will not be published.