k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ស្នើសុំដីកាចាប់ខ្លួនមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ស្នើសុំដីកាចាប់ខ្លួនមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា

0

ប្រធានរដ្ឋអាជ្ញាអមតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចោទប្រកាន់លោកឧត្តមសេនីយ៍ មិន អ៊ុងលាំង (Min Aung Hlaing) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើជនជាតិមូស្លីមរ៉ូហ៊ីងយ៉ានៃប្រទេសមីយ៉ាន់ម៉ា។

កាលពីថ្ងៃពុធម្សិលមិញនេះ ប្រធានរដ្ឋអាជ្ញាអមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានស្នើសុំដីកាចាប់ខ្លួនមេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ា គឺនាយឧត្តមសេនីយ៍ មិន អ៊ុងលាំង ដោយបានចោទប្រកាន់គាត់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញ និងការនិរទេសជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា។

ការស្នើសុំឱ្យចៅក្រមរបស់តុលាការអាយស៊ីស៊ីចេញដីកានេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងដ៏កម្រមួយរបស់ស្ថាប័នអន្តរជាតិ ក្នុងការតម្រូវឲ្យយោធាមីយ៉ាន់ម៉ាទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនប្រឆាំងនឹងជនស៊ីវិល។

ការសម្រេចចិត្តរបស់រដ្ឋអាជ្ញា ការីម ខាន់ (Karim Khan) ក្នុងការស្នើសុំដីកាចាប់ខ្លួននេះ ទំនងជានឹងរុញឱ្យនាយឧត្តមសេនីយ៍រូបនេះ កាន់តែឯកោមួយកម្រិតទៀត ចាប់តាំងពីគាត់បានដណ្តើមច្បាមយកអំណាចក្នុងរដ្ឋប្រហារមួយកាលពី៣ឆ្នាំមុន ហើយបច្ចុប្បន្នធ្លាក់ខ្លួនក្លាយជាជនចណ្ឌាលនៅក្នុងប្រទេស និងក្នុងសហគមន៍អន្តរជាតិ។

លោក ខាន់ បានមានប្រសាសន៍ថា បន្ទាប់ពីបានធ្វើការស៊ើបអង្កេតយ៉ាងទូលំទូលាយ ការិយាល័យរបស់លោកបានសន្និដ្ឋានថា “មានសម្អាងហេតុសមហេតុផលឱ្យជឿបាន” ថា ឧត្តមសេនីយ៍ មិន អ៊ុងលាំង មានការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះឧក្រិដ្ឋកម្មនៃការនិរទេស និងការធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា។

ដីកាចាប់ខ្លួនទំនងជាមិនប៉ះពាល់ដល់ផែនការធ្វើដំណើររបស់នាយឧត្តមសេនីយ៍ មិន អ៊ុងលាំង ខ្លាំងខ្លាទេ។ មីយ៉ាន់ម៉ាមិនមែនជារដ្ឋសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិទេ ហើយចិន និងរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏ខ្ពង់ខ្ពស់របស់របបយោធានេះ ក៏មិនមែនជារដ្ឋសមាជិកនៃតុលាការនេះដែរ។

ប៉ុន្តែ សំណើសុំចេញដីកាចាប់ខ្លួននេះមានសក្ដានុពល ជាកម្លាំងស្រូបសម្រាប់ក្រុមប្រឆាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានស្វះស្វែងរកយុត្តិធម៌ជាយូរមកហើយប្រឆាំងនឹងរបបយោធាដែលមិនបានផ្ដល់យុត្តិធម៌ឱ្យនរណាម្នាក់សោះឡើយ។

ក្នុងឆ្នាំ២០១៧ យោធាដែលដឹកនាំដោយនាយឧត្តមសេនីយ៍ មិន អ៊ុងលាំង បានបើកការវាយប្រហារយ៉ាងរាតត្បាតលើជនស៊ីវិលរ៉ូហ៊ីងយ៉ា ដោយបានសម្លាប់ពួកគេ ដុតបំផ្លាញផ្ទះរបស់ពួកគេ និងចាប់រំលោភស្ត្រី នៅក្នុងយុទ្ធនាការមួយដែលអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានហៅថា ជាអំពើប្រល័យពូជសាសន៍។

អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា មនុស្ស ប្រមាណ ១០ ០០០នាក់ត្រូវបានសម្លាប់។ យោងតាមតុលាការព្រហ្មទណ្ឌអន្តរជាតិបានឱ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ាជាង១លាននាក់ ដែលជារឿយៗត្រូវបានគេហៅថា ជានិរដ្ឋវាសី (ប្រជាជនគ្មានរដ្ឋ) ដ៏ធំបំផុតនៅក្នុងពិភពលោក ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សូយ៉េត អាឡុំ (Soyed Alom) អាយុ ៤០ឆ្នាំ ដែលជាសមាជិកម្នាក់នៃក្រុមមេដឹកនាំសហគមន៍រ៉ូហ៊ីងយ៉ាដែលបានជួបជាមួយលោក ខាន់ នៅក្នុងជំរុំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃអង្គារបាននិយាយថា គាត់សប្បាយចិត្តចំពោះសេចក្តីប្រកាសនេះ ដោយហៅវាថា ជាជំហានដំបូងដ៏សំខាន់។

លោក សូយ៉េត បាននិយាយថា “វាបានប្រើពេលជាង៧ឆ្នាំ ទម្រាំការសម្រេចចិត្តនេះកើតឡើង ដូច្នេះនេះគឺជាថ្ងៃល្អសម្រាប់យើង”។

ជាច្រើនឆ្នាំហើយ កងទ័ពបានប្រព្រឹត្តទង្វើទាំងនេះដោយនិទណ្ឌភាព ដោយសារមេដឹកនាំស៊ីវិលរបស់ប្រទេសនេះមិនរិះគន់អំពើហិង្សាទាំងនេះ។

មេដឹកនាំស៊ីវិលនៅមីយ៉ាន់ម៉ានាពេលនោះ គឺលោកស្រី អ៊ុងសាន ស៊ូជី បានច្រានចោលសំណួរអំពីការប្រព្រឹត្តរបស់យោធា។ អង្គការសហប្រជាជាតិក៏ជួយបានតិចតួចដែរ ដោយសារចិន និងរុស្ស៊ីបានរាំងខ្ទប់សកម្មភាពទាំងឡាយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប៉ុន្តែនៅឆ្នាំ២០១៨ ចៅក្រមនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញសេចក្តីសម្រេចដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយនិយាយថា ពួកគេអាចអនុវត្តយុត្តាធិការបាន ពីព្រោះប្រទេសបង់ក្លាដែស ជាទីឋានដែលជនជាតិរ៉ូហ៊ីងយ៉ាជាច្រើនបានភៀសខ្លួនទៅជ្រកកោន គឺជាសមាជិករបស់តុលាការនេះ។ នោះបានត្រួសត្រាយផ្លូវសម្រាប់សំណើសុំដីកាចាប់ខ្លួនកាលពីថ្ងៃពុធនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ តុលាការព្រហ្មទណ្ឌអន្តរជាតិបាននិយាយថា ការស្នើសុំដីកាចាប់ខ្លួនសម្រាប់មន្ត្រីមីយ៉ាន់ម៉ាដទៃទៀត នឹងកើតឡើងនៅពេលក្រោយ។

ការប្រកាសជូនដំណឹងនេះធ្វើឡើងចំពេលមានសេចក្តីរាយការណ៍ថា គ្រួសាររ៉ូហ៊ីងយ៉ាត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងនៅមីយ៉ាន់ម៉ាម្តងទៀត។

មនុស្សរាប់សែននាក់ត្រូវបានចាប់ខ្លួន នៅពេលមានការប៉ះទង្គិចគ្នារឹតតែខ្លាំងឡើងរវាងយោធាមីយ៉ាន់ម៉ា និងកងទ័ពអារ៉ាកាន់ (Arakan) ដែលជាក្រុមប្រដាប់អាវុធមួយក្នុងចំណោមក្រុមប្រដាប់អាវុធជាច្រើនដែលប្រឆាំងរបបយោធា។ ជនជាតិរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់បានរត់ភៀសខ្លួនទៅប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

អង្គការលើកលែងទោសអន្តរជាតិបានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អាជ្ញាធរព្រំដែននៃប្រទេសបង់ក្លាដែសបានបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាដែលរត់ភៀសខ្លួនពីអំពើហិង្សា ឱ្យត្រឡប់ទៅមីយ៉ាន់ម៉ាវិញទាំងបង្ខំ។

សំណើសុំដីកាចាប់ខ្លួននេះ ក៏ទំនងជាបានបំភ្លឺឱ្យឃើញច្បាស់ពីស្ថានភាពដ៏ខ្លោចផ្សាររបស់ជនស៊ីវិលមីយ៉ាន់ម៉ា ដែលភាគច្រើនបាននិងកំពុងប្រយុទ្ធតតាំងក្នុងសង្រ្គាមនៃការតស៊ូប្រឆាំងនឹងរបបយោធាដែរ។

អង្គការសហប្រជាជាតិ បានឱ្យដឹងថា ចាប់តាំងពីរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ២០២១ ជនស៊ីវិលជាង ៥ ០០០នាក់បានស្លាប់ ហើយមនុស្សជាង ៣,៣ លាននាក់ត្រូវបានផ្លាស់ទីលំនៅ។

ក្នុងឆ្នាំ២០២០ តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេបានសម្រេចឱ្យប្រទេសមីយ៉ាន់ម៉ាត្រូវតែចាត់វិធានការ ដើម្បីការពារជនជាតិរ៉ូហ៊ីងយ៉ា ដែលតុលាការនេះនិយាយថា បានប្រឈមនឹង “ហានិភ័យពិតប្រាកដ និងបម្រុងកើតឡើង” ពីសំណាក់យោធា។

ពេលនោះ វាជាការសម្រេចរបស់តុលាការអន្តរជាតិលើកដំបូងប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ាជុំវិញការប្រព្រឹត្តអំពើឃោរឃៅរបស់ពួកយោធាលើក្រុមជនជាតិភាគតិច៕

បកប្រែពី New York Times ដោយ លោក ជិន ចន្នា

Leave A Reply

Your email address will not be published.