k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

រឿងកោះគុត និងចលនាជាតិតស៊ូ របស់លោក សម រង្ស៊ី ធ្វើឱ្យជនភៀសខ្លួនខ្មែរនៅថៃ កំពុងសម្ងំលាក់ខ្លួនក្នុងបន្ទប់ ខ្លាចអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ ដូចករណីជនភៀសខ្លួន៦នាក់ – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

រឿងកោះគុត និងចលនាជាតិតស៊ូ របស់លោក សម រង្ស៊ី ធ្វើឱ្យជនភៀសខ្លួនខ្មែរនៅថៃ កំពុងសម្ងំលាក់ខ្លួនក្នុងបន្ទប់ ខ្លាចអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ ដូចករណីជនភៀសខ្លួន៦នាក់

0

ពាក់ព័ន្ធនឹងរឿងកោះគុត ដែលកំពុងមានចម្រូងចម្រាសខ្លាំង និងចលនាជាតិតស៊ូ របស់ លោក សម រង្ស៊ី ក្នុងស្ថានភាពបច្ចុប្បន្ន ធ្វើឱ្យជនភៀសខ្លួននយោបាយ ដែលកំពុងស្នាក់នៅប្រទេសថៃ សម្ងំក្នុងបន្ទប់រៀងៗខ្លួន ដោយមិនហ៊ានចេញដើរឆ្ងាយពីកន្លែងស្នាក់នៅឡើយ ព្រោះខ្លាចអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ ដូចករណីជនភៀសខ្លួន៦នាក់ថ្មីៗនេះ។ នេះបើតាមប្រភពសុំមិនឱ្យបញ្ចេញឈ្មោះ។

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង១រូប ដែលជាជនភៀសខ្លួននយោបាយមួយគ្រួសារ ហើយកំពុងស្នាក់នៅប្រទេសថៃ បានប្រាប់ The Cambodia Now News(CNN) នៅថ្ងៃទី២៧ វិច្ឆិកា ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្នុងនាមជាជនភៀសខ្លួន ទោះបីជាមានការទំនុកបម្រុងពីអង្គការសហប្រជាជាតិ(UN) ក៏ដោយ ប៉ុន្តែការរស់នៅតាមបែបលាក់ខ្លួន គឺមិនស្រួលទេ។ បើតាមប្រភពដដែល ជនភៀសខ្លួននយោបាយ ដែលកំពុងស្នាក់នៅប្រទេសថៃ មានចន្លោះប្រហែលពី២០-៣០គ្រួសារ។

ប្រភពដដែលបញ្ជាក់ថា៖«វាមិនស្រួលទេរស់នៅស្រុកគេនោះ។ [មិនចេញក្រៅបន្ទប់] ខ្លាចមានបញ្ហា ឥឡូវរឿងកោះគុតហ្នឹងអ្នកនៅថៃប្រហែសអត់បានទេ។ កោះគុត និងចលនាជាតិតស៊ូ របស់លោក សម រង្ស៊ី»។

ជនភៀសខ្លួននយោបាយខ្មែរចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចថៃ ចូលចាប់ខ្លួនដល់ក្នុងបន្ទប់ជួល កាលពីថ្ងៃទី២៤ វិច្ឆិកា នៅខេត្តប៉ាធុមថានី (Phathum Thani) នៅជិតក្រុងបាងកក ហើយបានបញ្ជូនទៅឱ្យអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី២៥ វិច្ឆិកា។ ជនភៀសខ្លួនទាំងនោះ រួមមាន លោក ប៉ែន ច័ន្ទសង្គ្រាម លោកស្រី ហុង អាន ជាមួយចៅប្រុសអាយុ៧ឆ្នាំ លោក មាន ចាន់ថុន លោកស្រី យ៉ិន ចន្ធូ លោកស្រី សឹង គន្ធា និងលោកស្រី វ៉ន ច័ន្ទរចនា។ បច្ចុប្បន្ន ពួកគេកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ដោយចោទប្រកាន់ពីបទក្បត់ជាតិ។

មន្ត្រីសិទ្ធិមនុស្សចាត់ទុកការចាប់ខ្លួនជនភៀសខ្លួន ដែលជាសកម្មជននយោបាយនៃបក្សប្រឆាំងបញ្ជូនទៅកម្ពុជាវិញ គឺជាការរំលោភសិទ្ធិជនភៀសខ្លួន និងរំលោភច្បាប់អន្តរជាតិ ខណៈដែលប្រទេសនោះក៏ជាសមាជិកនៃអង្គការសហប្រជាជាតិ៕

Leave A Reply

Your email address will not be published.