k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

លោក ហ៊ុន សែន ប្រាប់វៀតណាមថា កម្ពុជាដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA មិនប៉ះពាល់ទំនាក់ទំនងរវាងប្រទេសទាំង៣ទេ ដោយនៅធ្វើកិច្ចសហប្រតិបត្តិការកម្រិតប្រទេស – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

លោក ហ៊ុន សែន ប្រាប់វៀតណាមថា កម្ពុជាដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA មិនប៉ះពាល់ទំនាក់ទំនងរវាងប្រទេសទាំង៣ទេ ដោយនៅធ្វើកិច្ចសហប្រតិបត្តិការកម្រិតប្រទេស

0

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ក្នុងជំនួបជាមួយ លោក ហ្វាន វ៉ាន់ យ៉ាង(Phan Van Giang) រដ្ឋមន្ត្រី នៃក្រសួងការពារប្រទេសវៀតណាម នាថ្ងៃទី២៦ វិច្ឆិកា បានប្រាប់ភាគីវៀតណាម ថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបតិ្តការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម(CLV-DTA)មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទំាងបីនោះទេ។ នេះបើតាមទំព័រហ្វេសប៊ុកលោក ហ៊ុន សែន នាថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២៤។

ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បានសរសេរថា៖«ការដកខ្លួនរបស់កម្ពុជាចេញពីយន្តការនេះ មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនង រវាងប្រទេសទាំងបីនោះទេ ដោយយើងប្រើយន្តការកិច្ចសហប្រតិបត្តិការកម្រិតប្រទេសមកជំនួសវិញ ដូចបានស្តែងឱ្យឃើញ តាមរយៈការរៀបចំសមយុទ្ធយោធារួមគ្នាបីប្រទេសនេះជាដើម»។

ការណ៍ដែលកម្ពុជា សម្រេចដកខ្លួនចេញពីយន្តការកិច្ចសហប្រតិបត្តិការ CLV-DTA នេះ ក្រោយពីមានការធ្វើបាតុកម្មខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ទាមទារឱ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ត្រូវដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍CLV ដោយពលរដ្ឋបារម្ភគិតពីហានិភ័យអាចបាត់ដីនៅខេត្ត៤ គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ដោយសារការអភិវឌ្ឍនេះ៕

Leave A Reply

Your email address will not be published.