k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

លោក ហ៊ុន សែន ប្រាប់សហគមន៍អន្តរជាតិជួយការពារសន្តិភាព និងថាយុវជនចង់ផ្លាស់ប្តូរមិនប្រជាធិបតេយ្យ ដែលមន្ត្រីសិទ្ធិមនុស្សថា សន្តិភាពត្រូវស្ថិតក្នុងផ្លូវចិត្ត និងគោរពសិទ្ធិមនុស្ស – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

លោក ហ៊ុន សែន ប្រាប់សហគមន៍អន្តរជាតិជួយការពារសន្តិភាព និងថាយុវជនចង់ផ្លាស់ប្តូរមិនប្រជាធិបតេយ្យ ដែលមន្ត្រីសិទ្ធិមនុស្សថា សន្តិភាពត្រូវស្ថិតក្នុងផ្លូវចិត្ត និងគោរពសិទ្ធិមនុស្ស

0

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រាប់ឱ្យសហគមន៍អន្តរជាតិ ត្រូវតែជួយចូលរួមការពារសន្តិភាពមានស្រាប់នៅកម្ពុជា ជាជាងស្វែងរក ឬកសាងសន្តិភាព ដែលបាត់បង់ ហើយថា យុវជនមួយចំនួនចង់ទាមទារការផ្លាស់ប្តូ ដោយមិនប្រជាធិបតេយ្យ។ លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីបើកសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១(IPTP) នៅថ្ងៃទី២៤ វិច្ឆិកា។

អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន លើកឡើងថា សង្គ្រាមគឺពិតជាបញ្ហា ដែលអាចកើតឡើងងាយ ប៉ុន្តែដើម្បីបញ្ចប់សង្គ្រាម កម្ពុជាត្រូវប្រើពេលជិត៣០ឆ្នាំ បន្ទាប់ពីរកសន្តិភាពបានជិត២៧ឆ្នាំ ដែលលោកថា ជាសន្តិភាពវែងជាងគេក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយ។

លោក ហ៊ុន សែន ថ្លែងថា៖«ប៉ុន្តែជាការណ៍គួរឱ្យសោកស្តាយ យើងបែរជាទទួលរងការរិះគន់ថា យើងនិយាយតែពីសន្តិភាព បំភិតបំភ័យពីសង្គ្រាមទៅវិញ។ យុវជនមួយចំនួនបានភ្លេចនូវគុណតម្លៃ នៃសន្តិភាពជាបណ្តើរៗ ហើយខ្លះទៀតថែមទាំងចង់ទាមទារការផ្លាស់ប្តូរ តាមបែបមិនប្រជាធិបតេយ្យ ទោះបីត្រូវបង់ខាតសន្តិភាពក៏ដោយ។ និន្នាការបែបនេះ ជានិន្នាការដ៏គ្រោះថ្នាក់បំផុត ដែលសហគមន៍អន្តរជាតិទាំងមូលត្រូវចូលរួមបង្ការ ថ្កោលទោស និងទប់ស្កាត់នូវមនោគមន៍វិជ្ជាជ្រុលនិយមបែបនេះ»។

លោក ហ៊ុន សែន បញ្ជាក់ថា៖«យើងត្រូវខិតខំអប់រំពលរដ្ឋ អំពីគុណតម្លៃ នៃសន្តិភាព ពីព្រោះថា នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយ ដោយពីរោះនូវពាក្យថា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍនោះឡើយ»។
នាយកប្រតិបត្តិ នៃអង្គការសិទ្ធិមនុស្ស(លីកាដូ) លោក អំ សំអាត ថ្លែងនៅថ្ងៃទី២៥ វិច្ឆិកា ថា សន្តិភាព គឺពិតជារឿងសំខាន់ និងចាំបាច់បំផុត សម្រាប់ប្រទេសនីមួយៗ ព្រោះបើកាលណាប្រទេសមានសន្តិភាព នោះក៏នាំឱ្យមានការអភិវឌ្ឍបានល្អប្រសើរផងដែរ។

លោក អំ សំអាត ថ្លែងថា៖«ពាក្យថាសន្តិភាព គឺសន្តិភាពពីសង្គ្រាមស៊ីវិលហ្នឹង ជារឿងមួយសំខាន់ ប៉ុន្តែវាមានបូកបញ្ចូលគ្នាថែមទៀត ធំបំផុតគឺបញ្ចប់សង្គ្រាមស៊ីវិល ហើយត្រូវមានសន្តិភាពផ្លូវចិត្តទៀត។ តែអ្វីដែលសំខាន់ប្រទេសមានសន្តិភាព ហើយមានការគោរពសិទ្ធិមនុស្ស អាហ្នឹងជារឿងមួយល្អ ដែលឆ្ពោះទៅរកការរីកចម្រើនជឿនលឿនបំផុត»៕

Leave A Reply

Your email address will not be published.