k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុង ឆ្នាំ២០២៤ – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុង ឆ្នាំ២០២៤

0

ការងារជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចាប់ផ្តើមនៅខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤។

អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលប្រាង្គG15 រយៈពេល៦ខែកន្លងទៅនេះ សម្រេចបាននូវការងារដូចជា ជួសជុលជញ្ជាំងផ្នែកខាងក្នុង ជួសជុលខ្លោងទ្វារទិសខាងកើត ជួសជុលពង្រឹងខឿនខាងត្បូង និងកំពុងបន្តពន្លឿនការងារជួសជុលជញ្ជាំងផ្នែកខាងត្បូង ខាងជើង។ មកដល់បច្ចុប្បន្ន សម្រេចការងារសរុបបានប្រមាណ៩៥ភាគរយហើយ។

អ្នកស្រី រតនា ឱ្យដឹងទៀតថា ប្រាង្គនេះមានហានិភ័យខ្លាំង១ក្នុងចំណោមប្រាង្គដែលសាងអំពីថ្មបាយក្រៀម និងឥដ្ឋ ដែលទាមទារឱ្យជួសជុលជាបន្ទាន់ ដើម្បីកុំឱ្យជញ្ជាំងឥដ្ឋនៅសល់ដួលរលំ។

អ្នកជំនាញរូបនេះ បញ្ជាក់ថា មុនជួសជុល ប្រាង្គG15 មានស្ថានភាពខូចខាតដោយសារអាយុកាល កង្វះការថែទាំ រុក្ខជាតិដុះជ្រែកឥដ្ឋប្រាសាទ និងកត្តាទឹកភ្លៀងជ្រាបចូលរចនាសម្ព័ន្ធប្រាសាទ ធ្វើឱ្យប្រាសាទរងការពុកផុយនៅផ្នែកកំពូលខាងលើ និងនៅតាមជ្រុងនីមួយៗជាបន្តបន្ទាប់។ ដូច្នេះហើយ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត ដើម្បីការពារជម្រាបទឹក ការពាររុក្ខជាតិដុះ ដើម្បីឱ្យប្រាង្គនេះ មានភាពរឹងមាំយូរអង្វែងបន្តទៀត៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា / អ្នកស្រី ឈុន រតនា

Leave A Reply

Your email address will not be published.