k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

កម្ពុជា បានដកខ្លួនចេញជាស្ថាពរហើយ ពីគម្រោងកិច្ចព្រមព្រៀងលើតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ក្រោយពីមានបាតុកម្មទាមទាររបស់ពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

កម្ពុជា បានដកខ្លួនចេញជាស្ថាពរហើយ ពីគម្រោងកិច្ចព្រមព្រៀងលើតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ក្រោយពីមានបាតុកម្មទាមទាររបស់ពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស

0

រាជរដ្ឋាភិបាលកម្ពុជា បានដកខ្លួនចេញជាស្ថាពរហើយ ពីគម្រោងកិច្ចសហប្រតិបត្តិការលើតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA តាមរយៈព្រះរាជក្រមរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ចុះថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីរដ្ឋសភា បានអនុម័ត នៅថ្ងៃទី៨ វិច្ឆិកា និងព្រឹទ្ធសភា បានពិនិត្យបញ្ចប់ នៅថ្ងៃទី១៣ វិច្ឆិកា។

ការដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបតិ្តការ រវាងកម្ពុជា ឡាវ និងវៀតណាម នេះ ក្រោយពីមានការតវ៉ា ធ្វើបាតុកម្មខ្លាំងរបស់ប្រជាពលរដ្ឋខ្មែររស់នៅក្នុង និងក្រៅប្រទេស ដែលទាមទារឱ្យរដ្ឋាភិបាលដឹកនាំដោយ លោកហ៊ុន ម៉ាណែត ដកខ្លួនចេញពីគម្រោង CLV-DTA នេះ ដោយសារប្រជាលរដ្ឋព្រួយបារម្ភពីការបាត់ដីនៅ៤ខេត្ត គឺខេត្តក្រចេះ រតនគិរី មណ្ឌលគិរី និងខេត្តស្ទឹងត្រែង។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តរាល់នីតិវិធី និងកិច្ចការចាំបាច់នានា ដើម្បីធានាដល់ការដកខ្លួនជាស្ថាពរចេញពីកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ នេះបើតាមមាត្រា ៣ នៃច្បាប់ស្តីពីនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម៕

Leave A Reply

Your email address will not be published.