k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

លោកហ៊ុន សែន ថាសិទ្ធិមនុស្សត្រូវបានគេប្រើជាឧបករណ៍នយោបាយ ផ្តួលរំលំរដ្ឋាភិបាល តែមន្ត្រីសិទ្ធិមនុស្សថា មិនដូច្នោះទេ បើគោរពគោលការណ៍ជាសកលនៃសិទ្ធិមនុស្ស – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

លោកហ៊ុន សែន ថាសិទ្ធិមនុស្សត្រូវបានគេប្រើជាឧបករណ៍នយោបាយ ផ្តួលរំលំរដ្ឋាភិបាល តែមន្ត្រីសិទ្ធិមនុស្សថា មិនដូច្នោះទេ បើគោរពគោលការណ៍ជាសកលនៃសិទ្ធិមនុស្ស

0

ដោយទំនងនិយាយសំដៅប្រទេសមហាអំណាចធំៗ ជាពិសេស សហរដ្ឋអាមេរិកនោះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានរំឭកឡើងវិញថា ប្រទេស ដែលតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានគាំទ្រខ្មែរក្រហម ដែលប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហើយថា សិទ្ធិមនុស្សត្រូវបានគេប្រើជាឧបករណ៍នយោបាយ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ថ្លែងក្នុងមហាសន្និបាតអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី ICAPP លើកទី១២ នៅសាលសន្និបាត នៃវិមាន ៧ មករា នាថ្ងៃទី២២ វិច្ឆិកា អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បញ្ជាក់ថា៖«ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្សត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់។ ជាក់ស្តែងបដិវត្តន៍ពណ៌មួយត្រូវបានប៉ុនប៉ងធ្វើឡើង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន»។

លោក ហ៊ុន សែន ថ្លែងថា បដិវត្តន៍ពណ៌អាចធ្វើបាន ដោយលោកបានលើកយកការផ្តួលរំលំរដ្ឋាភិបាលនៅប្រទេសបង់ក្លាដែស តាមរយៈការធ្វើបដិវត្តន៍ពណ៌ ហើយក្រុមបដិវត្តន៍ពណ៌ ដែលលោកថា ប្រឆាំងនឹងលោក ពួកគេចង់ធ្វើនៅកម្ពុជា។ ប៉ុន្តែលោកក៏បានប្រាប់អ្នកចូលរួមក្នុងសន្និបាតនោះថា លោកបានស្គាល់វិធីសាស្ត្រក្រុមបដិវត្តន៍ពណ៌នោះរួចហើយ។

លោកបញ្ជាក់ថា៖«សម្រាប់យើងខ្ញុំនៅទីនេះដើម្បីទប់ស្កាត់បដិវត្តន៍ពណ៌។ កម្លាំងប្រដាប់អាវុធនិងរដ្ឋបាលស៊ីវិល ជាឧបករណ៍របស់រដ្ឋ មិនអាចអព្យាក្រឹត្យបានទេ។ ដូច្នេះ គេក៏មិនអាចធ្វើអ្វីយើងបានដែរ យើងត្រូវឈ្លាសវៃក្នុងការគ្រប់គ្រងស្ថានការណ៍ ព្រោះវាមានតម្លៃបំផុត បើមិនដូច្នោះទេ ឈាមនឹងត្រូវហូរ ប្រទេសរបស់យើងនឹងត្រូវបែកបាក់សាជាថ្មីម្តងទៀត»។
អតីតនាយករដ្ឋមន្ត្រីដ៏មានអំណាចខ្លាំងរូបនេះព្រមានថា៖«ដូច្នេះយើងមិនញញើតដៃជាមួយការប្រើប្រាស់នូវវិធានការទាំងឡាយ ដើម្បីទប់ស្កាត់នូវបដិវត្តន៍ពណ៌នោះទេ»។

លោក ហ៊ុន សែន ក៏បានផ្តាំទៅប្រទេសប្រជាធិបតេយ្យ កុំឱ្យសាងកំហុសលើកទី៣ មកលើកម្ពុជា ដែលលោកថា កំហុសលើទី១ គឺប្រទេសនោះគាំទ្រលោក លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៧០។ កំហុសទី២ ពួកគេទទួលស្គាល់ខ្មែរក្រហម ហើយអនុញ្ញាតឱ្យខ្មែរក្រហមកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ រយៈពេល១២ឆ្នាំ។

លោក ហ៊ុន សែន ថ្លែងថា៖«ពួកអ្នកប្រជាធិបតេយ្យ អះអាងថា គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ប៉ុន្តែបែរជាគាំទ្ររដ្ឋប្រហារ ១៨ មីនា ១៩៧០។ តើមានន័យថាម៉េច? ប្រទេស ដែលអះអាងថា គោរពសិទ្ធិមនុស្ស ប៉ុន្តែបែរជាគាំទ្រអាសនៈពួកខ្មែរក្រហមនៅអង្គការសហប្រជាជាតិ»។

នាយកប្រតិបត្តិអង្គការការពារសិទ្ធិមនុស្ស(លីកាដូ) លោក អំ សំអាត ថ្លែងថា បញ្ហាសិទ្ធិមនុស្ស បើគ្រប់គ្នាដើរឱ្យត្រូវតាមគោលការណ៍ជាសកលស្តីអំពីសិទ្ធិមនុស្ស គឺជារឿងមួយ ដែលនាំឱ្យគ្រប់គ្នាលើកកម្ពស់សិទ្ធិមនុស្ស ហើយដែលកម្ពុជា ក៏មានកាតព្វកិច្ចក្នុងការធ្វើរបាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។

លោកសំអាតថ្លែងថា៖«អ៊ីចឹង ដើម្បីឱ្យបញ្ហាសិទ្ធិមនុស្សហ្នឹងមានភាពល្អប្រសើរ រដ្ឋដែលជាភាគីគ្រប់ទាំងអស់ហ្នឹង គឺមានកាតព្វកិច្ចក្នុងការបំពេញទៅតាមកាតព្វកិច្ចរបស់ខ្លួន ព្រោះគោលការណ៍ជាសកលនៃសិទ្ធិមនុស្ស មិនអាចអ្នកណាយកទៅធ្វើអ្វី ដើម្បីរំលោភបំពានទៅលើសិទ្ធិមនុស្ស ឬក៏ជាឧបករណ៍ប្រើប្រាស់ ដើម្បីនយោបាយអីបានទេ បើសិនជាយើងដើរទៅតាមគោលការណ៍ជាសកល នៃសិទ្ធិមនុស្ស និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិទាំឡាយ»។

លោក អំ សំអាត បញ្ជាក់ថា៖«ខ្ញុំយល់ថា បើសិនជាប្រទេសនីមួយៗ ដើរតាមគោលការណ៍ទាំងអស់នេះ គឺវាជាការជំរុញក្នុងការគោរពសិទ្ធិមនុស្ស កុំឱ្យតែប្រើប្រាស់បញ្ហាសិទ្ធិមនុស្សហ្នឹង វាខុសអំពីគោលការណ៍ជាសកលនៃសិទ្ធិមនុស្ស»៕

Leave A Reply

Your email address will not be published.