Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

សមាគមសារព័ត៌មានជាច្រើនក្នុងស្រុក ហាក់ស្ងាត់មាត់ដូចគេចុកករណីចាប់អ្នកកាសែត លើកលែងប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ប្រឹងអំពាវនាវឱ្យដោះលែង

0

នៅកម្ពុជា មានសមាគមអ្នកសារព័ត៌មានជាច្រើន ដែលជាបណ្តុំ នៃអង្គភាពសារព័ត៌មានរាប់សិបស្ថាប័ន កំពុងបំពេញការងារលើវិស័យព័ត៌មាននិងជួយអ្នកកាសែតនោះ ហាក់ដូចជាស្ងាត់ឈឹងមិនមានសកម្មភាពអ្វីឡើយ ករណីចាប់លោកម៉ិច ដារ៉ា អ្នកកាសែតឯករាជ្យ លើកលែងសមាគមអ្នកកាសែតក្រៅប្រទេស និង លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានស្នើសុំឱ្យដោះលែង។

តាមការសង្កេត ចាប់តាំងពីមានការចាប់ខ្លួនអ្នកកាសែត លោក ម៉ិច ដារ៉ា ពីថ្ងៃទី៣០ ខែកញ្ញា រហូតមកដល់ថ្ងៃទី៤ ខែតុលា នេះ សមាគមអ្នកសារព័ត៌មានជាច្រើន ដែលកំពុងមានវត្តមាននៅកម្ពុជា និងមួយចំនួនសកម្មខាងចេញញត្តិគាំទ្រអ្វីមួយរបស់ភាគីណាមួយនោះ មិនទាន់ឃើញមានសកម្មភាព ឬចេញសេចក្តីថ្លែងការណ៍អន្តរាគមន៍សុំឱ្យមានការដោះលែង លោក ម៉ិច ដារ៉ា អ្នកកាសែតឯករាជ្យ ដែលត្រូវបានចាប់ខ្លួននោះទេ។

ទោះយ៉ាងណា ស្ថិតក្នុងស្ថានភាព ដែលសមាគមអ្នកកាសែតទាំងនោះ រក្សាភាពស្ងៀមស្ងាត់មិនធ្វើសកម្មភាពលើករណីចាប់ខ្លួន ម៉ិច ដារ៉ា នេះក្តី ក៏ប៉ុន្តែ លោក សយ សុភាព នាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានប្រឹងប្រែងរកយុត្តិធម៌សម្រាប់លោក ម៉ិច ដារ៉ា។

លោកសុភាព សរសេរលើហ្វេសប៊ុករបស់ខ្លួនថា៖«ក្នុងនាមប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ខ្ញុំសូមអំពាវនាវរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា ជួយពិនិត្យតាមផ្លូវច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ ដើម្បីឱ្យលោកប្អូន ម៉ិច ដារ៉ា មានសេរីភាពរួចពីការចោទប្រកាន់របស់អាជ្ញាធរខេត្តព្រៃវែង»។

លោក សយ សុភាព លើកឡើងថា លោក ម៉ិច ដារ៉ា ដែលជាអ្នកកាសែតរួមអាជីពដូចរូបលោក។ លោកមានជំនឿថា លោកម៉ិច ដារ៉ា ខំបំពេញតួនាទីជាអ្នកសារព័ត៌មានមួយរូប លោកនឹងមានសេរីភាពឡើងវិញ។
លោក ម៉ិច ដារ៉ា ដែលជាអ្នកកាសែតឯករាជ្យ ត្រូវបានអាជ្ញាធរ នៃរដ្ឋាភិបាល ចាប់ខ្លួននៅថ្ងៃទី៣០ ខែកញ្ញា ខណៈលោកកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿន ដោយចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕

Leave A Reply

Your email address will not be published.