k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

ម្ចាស់កម្មសិទ្ធិដីនៅខេត្តត្បូងឃ្មុំ ទាមទារឱ្យព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ប្រធានបក្សហ្វ៊ុនស៊ិនប៉ិច ប្រគល់ដីឱ្យខ្លួនវិញ និងព្រមានចាត់ការផ្លូវច្បាប់ បើព្រះអង្គចក្រាវុធ គ្មានឆន្ទៈដោះស្រាយ – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ម្ចាស់កម្មសិទ្ធិដីនៅខេត្តត្បូងឃ្មុំ ទាមទារឱ្យព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ប្រធានបក្សហ្វ៊ុនស៊ិនប៉ិច ប្រគល់ដីឱ្យខ្លួនវិញ និងព្រមានចាត់ការផ្លូវច្បាប់ បើព្រះអង្គចក្រាវុធ គ្មានឆន្ទៈដោះស្រាយ

0

ប្តីប្រពន្ធម្ចាស់កម្មសិទ្ធិដីនៅខេត្តត្បូងឃ្មុំ ដែលបានអនុញ្ញាតឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ប្រើប្រាស់បណ្តោះអាសន្នលើដីរបស់ខ្លួននៅស្រុកមេមត់ ទាមទារឱ្យព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ប្រគល់ដីជូនខ្លួនគ្រប់គ្រងវិញ។ ម្ចាស់កម្មសិទ្ធិដី ក៏បានព្រមានចាត់ការផ្លូវច្បាប់ បើព្រះអង្គចក្រាវុធ មិនមានឆន្ទៈដោះស្រាយ។

បើតាមលិខិតជូនដំណឹងលើកទី៣ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ របស់ប្តីប្រពន្ធ ឈ្មោះ អ៊ូច គឹមថុន និង ឈ្មោះមាស សារ៉ាត ដែលជាម្ចាស់កម្មសិទ្ធិដីធ្លី ផ្ទះ ផ្ញើថ្វាយព្រះអង្គម្ចាស់ចក្រាវុធ ដែល The Cambodia Now News (News) ទើបទទួលបាននៅថ្ងៃទី២០ ខែកញ្ញា គឺដីនោះមានក្បាលដីសម្គាល់អចលនទ្រព្យលេខ២៥០៣០៨១៣-០៥២២ ស្ថិតនៅភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លិខិតជូនដំណឹងនេះ ក៏បានបញ្ជាក់ផងដែរថា ម្ចាស់កម្មសិទ្ធិដី បានជូនដំណឹងលើកទី១ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ និងបានធ្វើលិខិតជូនដំណឹងលើកទី២ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងលិខិតដដែល ម្ចាស់កម្មសិទ្ធិប្តីប្រពន្ធនោះក៏បានទូលថ្វាយព្រះអង្គម្ចាស់ ចក្រាវុធ ថា ដី ដែលពួកគាត់បានឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រើប្រាស់ជាបណ្តោះអាសន្នកន្លងមកនេះ ពួកគាត់សូមយកដីនេះមកប្រើប្រាស់គ្រប់គ្រងផ្ទាល់ខ្លួនវិញ ដូចមានលិខិតជូនដំណឹងជាលើកទី៣នេះ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ តទៅ។

លិខិតដដែលបញ្ជាក់ថា៖«ខ្ញុំម្ចាស់ ទូលបង្គំ ទុករយៈពេលថ្វាយចំនួន២ថ្ងៃ (៤៨ម៉ោង) ដោយគិតពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីថ្វាយលិខិតជូនដំណឹងចុងក្រោយដល់ព្រះអង្គម្ចាស់ប្រធានគណបក្ស ចាត់ទៅតំណាងគណៈកម្មការប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិចស្រុក ខេត្តត្បូងឃ្មុំ រើសម្ភារចេញ និងប្រគល់កូនសោផ្ទះ ធ្វើលិខិតប្រគល់-ទទួលដីផ្ទះ តាមនីតិវិធីច្បាប់ភូមិបាល នៃព្រះរាជាណាចក្រកម្ពុជា»។

ប្តីប្រពន្ធម្ចាស់កម្មសិទ្ធិ បញ្ជាក់ទៀតថា៖«ខ្ញុំម្ចាស់ ទូលបង្គំ ជាជនរងគ្រោះដោយសារការផ្តល់ទីតាំងដី ផ្ទះឱ្យ គណបក្សហ្វ៊ុនស៊ិនប៉ិចស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រើប្រាស់ជាបណ្តោះអាសន្ននោះពុំទទួលបាននូវដំណោះស្រាយដោយសន្តិវិធី ឬចំណាត់ការអ្វីទាំងអស់ពីព្រះអង្គម្ចាស់ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ បើសិនព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច គ្មានឆន្ទៈក្នុងការដោះស្រាយប្រគល់ត្រឡប់មកវិញនូវអចលនទ្រព្យរបស់ខ្ញុំម្ចាស់ ទូលបង្គំវិញឱ្យទាន់ពេលវេលាកំណត់លើកទី៣ទេ ខ្ញុំម្ចាស់ ទូលបង្គំ នឹងចាត់ការទៅតាមនីតិវិធីច្បាប់ជាធរមាន»។

ប្តីប្រពន្ធ ដែលអះអាងថា ជាម្ចាស់កម្មសិទ្ធិដីធ្លី ផ្ទះនោះ មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមលើករណីនេះបានទេ នៅថ្ងៃទី២០ ខែកញ្ញា។ រីឯ លោក ទិត សាវុឌ្ឍី មេធាវីទទួលការពារក្តីក្នុងសំណុំរឿងនេះប្រាប់ថា លោកមិនទាន់ធ្វើអត្ថាធិប្បាយទេ ក្នុងកាលៈទេសៈនេះ។

The Cambodia Now News មិនទាន់អាចរកប្រភពទាក់ទងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដើម្បី សុំអត្ថាធិប្បាយបំភ្លឺលើករណីនេះបាននៅឡើយទេ នៅថ្ងៃទី២០ ខែកញ្ញា ខណៈលោក អាំង សំបូរ អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏មិនឆ្លើយតប នៅពេលទាក់ទងតាមសារអេឡិចត្រូនិក៕

Leave A Reply

Your email address will not be published.