Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

មេបក្សក្រៅរដ្ឋាភិបាល ស្នើរដ្ឋាភិបាល បង្ហាញគម្រោងមេកសាងតាមតំបន់ព្រំដែនចំនួន ៦ចំណុច និងធ្វើដោយបើកចំហច្បាស់លាស់ ដើម្បីមានទំនុកចិត្ត និងចៀសវាងអំពើពុករលួយកើតឡើង

0

មេបក្សក្រៅរដ្ឋាភិបាល លោក មាជ សុវណ្ណារ៉ា ទាមទារឱ្យរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន ម៉ាណែត បង្ហាញគម្រោងមេចំនួន៦ចំណុចក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន និងធ្វើដោយបើកចំហដើម្បីមានទំនុកចិត្តពីប្រជាពលរដ្ឋ ចៀសវាងអំពើពុករលួយកើតឡើង ខណៈរដ្ឋាភិបាល បាននិងកំពុងទទួលការឧបត្ថម្ភនូវថវិកាជាច្រើនលានដុល្លារ រយៈពេលប៉ុន្មានថ្ងៃមកនេះ។

ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា អ្នកនយោបាយខ្មែរសញ្ជាតិអាមេរិក ដែលធ្លាប់ជាអ្នកទោសនយោបាយជាប់ពន្ធនាគារជិត៤ឆ្នាំ បានប្រាប់ The Cambodia Now News (CNN) នៅថ្ងៃទី៣១ សីហា ថា គណបក្សជំនាន់ថ្មី ស្នើឱ្យរដ្ឋាភិបាលបង្ហាញគម្រោងមេ(Master Plan) កសាងតំបន់ព្រំដែនឱ្យបានច្បាស់លាស់ ចៀសវាងការកើតមានអំពើពុករលួយ។ លោកថា រដ្ឋាភិបាលត្រូវធ្វើដោយតម្លាភាព គណនេយ្យភាព និងគុណភាព ដើម្បីបញ្ចប់នូវមន្ទិលសង្ស័យ ឬប្រឆាំងនឹងគម្រោងនេះ ព្រោះការអភិវឌ្ឍនេះមិនមែនជារឿងអាថ៌កំបាំង ដែលប៉ពាល់ដល់សន្តិសុខជាតិទេ។

លោកបញ្ជាក់ថា៖«ការឆ្លុះបង្ហាញនៃតម្លាភាព និងគណនេយ្យភាព បើកចំហ ដើម្បីបញ្ចប់ការសង្ស័យ ឬជម្លោះមើលមុខគ្នាមិនចំ រវាងរដ្ឋ និងរាស្ត្រ ហើយយល់ច្បាស់ រួមគ្នាកសាងដោយការឯកភាពជាតិគ្នា»។

ចំណុចទាំង៦ ដែលលោក មាជ សុវណ្ណារ៉ា ស្នើឱ្យរដ្ឋាភិបាល ធ្វើដោយបើកចំហនោះ រួមមាន ការធ្វើផ្លូវមានប៉ុន្មានខ្សែ ពីណា ទៅណា ឆ្លងកាត់ខេត្តណាខ្លះ។ ប្រវែងប៉ុន្មានគីឡូម៉ែត្រ និងទទឹងប្រវែងប៉ុន្មានម៉ែត្រ។ ធ្វើផ្លូវចាក់កៅស៊ូ ឬក្រាលគ្រួសក្រហម ឬចាក់បេតុង។ ក្រុមហ៊ុនមួយណាដេញថ្លៃបានធ្វើ។ ចាប់ផ្តើធ្វើនៅថ្ងៃ ខែ ឆ្នាំណា។ ខ្ទង់ចំណាចថវិកាជាតិ ឬប្រាក់ជំនួយឥតសំណង ឬប្រាក់កម្ចី ឬប្រាក់បដិភាគចូលរួមពីសំណាក់សប្បុរសជន និងអស់ក្នុងតម្លៃប៉ុន្មាន នៃផែនការគម្រោងថវិកាច្បាស់លាស់។ លោក មាជ សុវណ្ណារ៉ា បង្ហាញក្តីរំពឹងថា៖«សង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងមានប្លង់មេ (Master Plan) ចង្អុលបង្ហាញ»។
ប៉ុន្តែ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសួរទៅមេបក្សក្រៅរដ្ឋាភិបាល ថា តើខ្លួនបានចូលរួមបរិច្ចាគថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ឬនៅ បានជាមកព្រួយបារម្ភ ខណៈអ្នកចូលរួមចំណែកជាច្រើនមិនបារម្ភ។ លោកថា រដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសតាំពីយូរមកហើយ ជាពិសេសនៅតាមព្រំដែន ហើយក៏កំពុងបន្តធ្វើទៀត។

លោកថ្លែងនៅថ្ងៃទី១ កញ្ញា ថា៖«ដូច្នេះ មូលនិធិ ដែលបងប្ពូនយើងចូលគគ្រឹកគគ្រេងនេះ គឺជាចំណែកមួយយ៉ាងសំខាន់ទៀត ដែលបងប្អូនយើងបង្ហាញពីទឹកចិត្តស្នេហាជាតិ ស្រឡាញ់ទឹក ស្រឡាញ់ដី ហើយធ្វើសកម្មភាពចូលរួមចំណែកដោយផ្ទាល់។ រាជរដ្ឋាភិបាលយើងច្បាស់ណាស់ថា នឹងប្រកាសជូនបងប្អូនយើង ដែលចូលទាំងឡាយហ្នឹងឱ្យបានដឹង»។

លោកប៉ែន បូណា បញ្ជាក់ថា៖«ឥឡូវកំពុងមមាញឹកក្នុងការទទួល និងចេញលិខិតថ្លែងអំណរគុណទៅដល់បងប្អូនយើងវិញ ហើយនៅពេលខាងមុខ នឹងប្រកាសជាបន្តបន្ទាប់ ហើយគេធ្វើអីខ្លះគេនឹងដឹងហើយ។ បងប្អូនយើងនឹងឃើញច្បាស់ ហើយបើសិនជាបងប្អូនយើងមិនទុកចិត្តរាជរដ្ឋាភិបាលទេ មិនមែចូលថវិកានេះទេ។ រាជរដ្ឋាភិបាលមានតម្លាភាពចំពោះបងប្អូនយើង មិនឱ្យបាត់១កាក់១សេនណាទេ»៕

Leave A Reply

Your email address will not be published.