ឧកញ៉ាជាង១០០នាក់ហើយ បានចូលរួមបរិច្ចាគថវិកាជាង $៣លាន ៧សែន និងជាង ២ ៧០០រៀល ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ចំនួន១០៨រូបហើយ ដែលបានចូលរួមបរិច្ចាគថវិកា ជាង ៣លាន ៧សែនដុល្លារអាមេរិក និងជាង ២ ៧០០លានរៀល ដើម្បីចូលរួមចំណែកក្នុងមូលនិធិ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តោយព្រំដែន តាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នេះបើតាមសមាគមឧកញ៉ាកម្ពុជា ផ្សាយនៅថ្ងៃទី២៩ សីហា ឆ្នាំ២០២៤។
អ្នកឧកញ៉ា ហ៊ុន ឡាក់ បានប្រាប់សារព័ត៌មានមួយថា ចំនួនសមាជិកឧកញ៉ា ១០៨រូប ដែលបានបរិច្ចាគថវិកាក្នុងចំនួនខាងលើនេះ គិតត្រឹមថ្ងៃទី២៧ ខែសីហា៕