Hot News Always

Türkiye’de bahis dünyasına adım atmak isteyen kullanıcılar için Bahsegel giriş platformu güvenilir seçenekleriyle dikkat çekiyor.

Online casino oyunlarında yüksek RTP oranları sunan Bahsegel kazandırıyor.

Curacao lisanslı sitelerin kullanıcı güvenlik oranı bağımsız laboratuvar testlerinde %99.2 olarak ölçülmüş olup, Bahsegel yeni giriş bu denetimlerden başarıyla geçmiştir.

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឱ្យអាជ្ញាធរខេត្តសៀមរាប ធ្វើការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីទប់ស្កាត់សំណង់ខុសច្បាប់ និងការទន្ទ្រានយកដីក្នុងតំបន់អង្គរឱ្យមានប្រសិទ្ធភាព

3

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ បានជំរុញឱ្យអាជ្ញាធរខេត្តសៀមរាប ដែលជាគណៈបញ្ជាការរួម ត្រូវធ្វើការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលជាកេរដំណែលដូនតាខ្មែរនិងជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកឱ្យបានគង់វង្ស និងមានភាពលេចធ្លោជានិរន្តរ៍។

លោក សាយ សំអាល់ បញ្ជាក់ថា លោកចង់ឃើញការឯកភាពគ្នាទាំងស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ច ទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាការពារតំបន់រមណីយដ្ឋានអង្គរ និងមានការទទួលខុសត្រូវសម្រាប់ប្រវត្តិសាស្ត្រ។

លោកថា ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក រដ្ឋាភិបាលបានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានជាច្រើន សម្រាប់ការពារអង្គរ ដែលជាកេរដំណែលរបស់ដូនតាខ្មែរ ដែលបន្សល់ទុកនេះ។ នៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាម រវាងខ្មែរ៤ភាគីមក រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់លើកិច្ចការពារអង្គរនេះមុនគេដែរ។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក (អង្គរ)នៅខេត្តសៀមរាប នៅថ្ងៃទី១២ ខែសីហា។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ អាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា បានថ្លែងក្នុងការបើកកិច្ចពិគ្រោះយោបល់ ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ) ថា រយៈពេល៣០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយជប៉ុន បារាំង និងបណ្ដាប្រទេសចំនួន៣៧ផ្សេងទៀត ដែលចូលរួមពិនិត្យនិងផ្ដល់យោបល់ជាប់ជាប្រចាំក្នុងកិច្ចការអភិរក្ស អភិវឌ្ឍន៍ នៅតំបន់អង្គរ និងតំបន់ពាក់ព័ន្ធ ធ្វើឱ្យមានភាពជោគជ័យ និងកាត់បន្ថយបញ្ហាប៉ះពាល់នានាជាច្រើនមកលើតម្លៃដ៏មហាសាលនៃអង្គរ ព្រមទាំងរក្សាបាននូវតម្លៃលេចធ្លោជាសកល។

ក៏ប៉ុន្តែទន្ទឹមនិងភាពជោគជ័យនេះ បញ្ហាប្រឈមជាច្រើនក៏នៅតែកើតមាន ទៅលើការងារគ្រប់គ្រងតំបន់អង្គរផងដែរ ដូចជា ការសឹករេចរឹលរបស់ប្រាង្គប្រាសាទបុរាណ ដោយសារកម្តៅថ្ងៃ និងអាកាសធាតុ រំហូរភ្ញៀវទេសចរខ្លាំង ឧបសគ្គ នៃការថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី និងជំនឿ របស់អ្នកស្រុកអង្គរ ការទន្ទ្រានយកដីធ្លី ព្រមទាំងការសាងសង់សំណង់ខុសច្បាប់ក្នុងតំបន់ការពារ នៅតែមានការកើនឡើងនៅឡើយ។

ការបង្ហាញពីកង្វល់របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពេលដែលការគ្រប់គ្រងលើកិច្ចការពារ និងអភិវឌ្ឍន៍តំបន់អង្គរជាច្រើនកន្លែងនៅតែមានបញ្ហាប្រឈម។ ចំពោះការទន្ទ្រានយកដី និងការសាងសង់សំណង់ខុសច្បាប់នៅតំបន់ការពារនៅតែកើនឡើង។

អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានឆ្លើយតបថា អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធនានា ត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការជាមួយរដ្ឋាភិបាល និងអាជ្ញាធរជាតិអប្សរា លើកិច្ចការពាររមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនេះ។ រមណីយដ្ឋានអង្គរ ដែលជាតំបន់ការពារមានទំហំ៤០១គីឡូម៉ែត្រក្រឡា ដែលគ្របដណ្ដប់លើក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ។

បច្ចុប្បន្ន ក្នុងតំបន់រមណីយដ្ឋានអង្គរ មានប្រជាពលរដ្ឋរស់នៅចំនួន១១៤ភូមិ ស្មើនឹង២៥ឃុំ សង្កាត់ និងមានក្បាលដីសរុបចំនួន ៩៧ ៩១៣ក្បាលដី៕