Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

កាន់តែផ្ទុះខ្លាំងរឿងអតីតអ្នកឧកញ៉ា ហេង សិទ្ធី និងមន្ត្រីធំៗរបស់រដ្ឋ ព្រមទាំងអ្នកឧកញ៉ា ហ៊ុន តូ ដែលចោទគ្នាពាក់ព័ន្ធរឿងឆបោកលុយរាប់លានដុល្លារ និងពុករលួយ តើភាគីណាជាមាសសុទ្ធ?

0

ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់ពីសំណាក់អតីតអ្នកឧកញ៉ា ហេង សិទ្ធី លើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រួមមាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អគ្គស្នងការនគរបាលជាតិ លោក ស ថេត និងមន្ត្រីជាន់ខ្ពស់មួយចំនួន ព្រមទាំងអ្នកវិនិយោគ ផងដែរ ដោយចោទថាបានប្រព្រឹត្តអំពើពុករលួយរាប់លានដុល្លារអាមេរិក ដោយការពារក្រុមឧក្រិដ្ឋជនអនឡាញ និងឆបោក។

តាមសេចក្តីប្រកាសបដិសេធ ចុះថ្ងៃទី៧ មករា ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបដិសេធទាំងស្រុងចំពោះគណនីហ្វេសប៊ុក ឈ្មោះ Sithy Heng ដែលជាគណនីរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលបានចោទប្រកាន់ផ្ទុយនឹងសច្ចធម៌លើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងក្រោមជាតិ។ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថាក្នុងនាមជាស្ថាប័ននៃរដ្ឋាភិបាល ទទួលខុសត្រូវលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់លោក ស សុខា មានទំនួលខុសត្រូវខ្ពស់ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រជាពលរដ្ឋ រួមទាំងលើការងារប្រឆាំងអំពើពុករលួយ និងជាពិសេសការបង្ក្រាបឧក្រិដ្ឋជនខុសច្បាប់។

ក្រុមអ្នកនាំពាក្យបញ្ជាក់ថា៖«ពោលគឺ មិនដូចសំណេរបង្ហោះចោទប្រកាន់បែបរវើរវាយរបស់គណនីហ្វេសប៊ុក ឈ្មោះ Sithy Heng នោះឡើយ»។

ទោះយ៉ាងណា ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានរំឭកថា គណនីហ្វេសប៊ុករបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី នេះ តាំងពីបង្កើតឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧មក ការបង្ហោះផ្សាយលើគណនីនេះ ក៏ពុំបានធ្វើឱ្យប៉ះពាល់ស្ថាប័នសាធារណៈ សិទ្ធិបុគ្គល ឬប្រយោជន៍សង្គមនោះឡើយ។ ផ្ទុយទៅវិញ មានសកម្មភាពល្អៗ ដល់សង្គមជាតិជាច្រើនត្រូវបានគណនីនេះបង្ហោះផ្សាយ។ ក៏ប៉ុន្តែ មួយរយៈចុងក្រោយនេះ គណនីដដែល ស្រាប់តែបង្ហាញរបៀបវារៈលើកតម្កើងខ្លួនជាបុគ្គលស្អាតស្អំ ដោយប្រើវិធីសាស្ត្រផ្សព្វផ្សាយបរិហារចោទប្រកាន់គ្មានរើសមុខជាបន្តបន្ទាប់លើថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកវិនិយោគ។

ក្រុមអ្នកនាំពាក្យក៏បានចាត់ទុកការបង្ហោះផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់ លោក ហេង សិទ្ធី ជាច្រើននាពេលកន្លងទៅថ្មីៗនេះ គឺសុទ្ធតែជាព័ត៌មានក្លែងក្លាយ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិទៀតផង។ អ្នកនាំពាក្យបញ្ជាក់ថា ដើម្បីជម្រះមន្ទិលសាធារណជនដែលអាចងឿងឆ្ងល់ថា ហេតុអ្វីក៏ស្រាប់តែគណនីហ្វេសប៊ុក ឈ្មោះ Sithy Heng ចេះតែផ្សព្វផ្សាយបរិហារចោទប្រកាន់គេឯងយ៉ាងដូច្នេះ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏ផ្តល់ព័ត៌មានសង្ខេបថា ម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះ ហេង សិទ្ធី ត្រូវបានសមត្ថកិច្ចកម្ពុជា ដាក់ក្នុងបញ្ជីនិវេទន៍ក្រហមតាមចាប់ខ្លួន បន្ទាប់ពីបុគ្គលនេះរងបណ្តឹងនានា និងមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច។

ក្រុមអ្នកនាំពាក្យបានបញ្ជាក់ថា៖«ឈរលើទស្សនៈ មាសសុទ្ធមិនខ្លាចភ្លើង សូមម្ចាស់គណនី ឬបុគ្គលខាងលើនេះបង្ហាញសាធារណជនមក បើខ្លួនពិតជាមានភស្តុតាងច្បាស់ក្រឡែតថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្នាក់ដឹកនាំ ឬមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបណា បានប្រព្រឹត្តអំពើពុករលួយ កាង ឬការពារក្រុមឧក្រិដ្ឋជនខុសច្បាប់…»។

ជាការឆ្លើយតប អតីតអ្នកឧកញ៉ា ហេង សិទ្ធី បានបង្ហោះផ្សាយលើគណនី ហ្វេសប៊ុករបស់លោក នាថ្ងៃទី៨ ខែមករា នេះ ថា ភស្តុតាង និងឯកសារគតិយុត្តនានា នឹងបង្ហាញនៅពេលដែលក្រសួងមហាផ្ទៃចូលទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ។ លោក ហេ សិទ្ធី បានបញ្ជាក់ថា ដោយសារតែមានការសុំភស្តុតាង លោកសូមបង្ហាញភស្តុតាងជាក់ស្តែង ករណីលោកភូ ហិចសេង ហៅតាក់។ លោកសួរថា ហេតុអ្វីក៏មន្ត្រីនគរបាលមិនចាត់វិធានការឆែកឆេរផ្ទះ និងកន្លែងប្រព្រឹត្តបទឧក្រិដ្ឋនានា ដោយលោកថា នេះហើយជាភស្តុតាង៕

situs toto

toto slot

toto togel

toto slot

bandar togel

kampungbet

toto slot

slot gacor

slot gacor

bento4d

https://polreskedirikota.id/

slot gacor

Leave A Reply

Your email address will not be published.