Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

រឿងកាន់តែរីកធំ ដែលអតីតអ្នកឧកញ៉ា ហេង សិទ្ធី ចោទថា អភិបាលខេត្តកណ្តាល លោក គួច ចំរើន ពាក់ព័ន្ធនឹងអំពើពុករលួយរាប់លានដុល្លារជាមួយឧក្រិដ្ឋនឆបោកតាមអនឡាញ

0

អតីតអ្នកឧកញ៉ា ហេង សិទ្ធី បានចោទថា លោក គួច ចំរើន អតីតអភិបាលខេត្តព្រះសីហនុ និងបច្ចុប្បន្នជាអភិបាលខេត្តកណ្តាល បានប្រព្រឹត្តអំពើពុករលួយក្នុងទឹកប្រាក់រាប់លានដុល្លារអាមេរិក ដោយការធ្វើខ្នងការពារឧក្រិដ្ឋជនឆបោកតាមអនឡាយ ដោយលោកស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការ។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានលោក គួច ចំរើន បដិសេធដាច់អហង្ការ។

គណនីហ្វេសប៊ុក ឈ្មោះ Sithy Heng ដែលដាក់រូបប្រូហ្វាល់ជាអតីតឧកញ៉ា ហេង សិទ្ធី បានសរសេរជាលិខិតប្តឹង បង្ហោះនៅថ្ងៃទី២២ ធ្នូ នេះ ស្នើទៅលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ដោយលោកចង់រាយការណ៍ និងសូមបើកការស៊ើបអង្កេតជាបន្ទាន់លើអតីតអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដោយសារកន្លងមកមានអំពើពុករលួយកើតឡើងនៅខេត្តព្រះសីហនុ និងខេត្តកណ្តាល ដែលលោក គួច ចំរើន កាន់តំណែងនៅពេលនេះ។

លោក ហេង សិទ្ធី បញ្ជាក់ថា៖«បញ្ហានេះគីធ្ងន់ធ្ងរណាស់ ដែលទាក់ទងនឹងការការពារអ្នកបោកប្រាស់តាមអ៊ីនធឺណិតខុសច្បាប់ និងការលាងលុយជាថ្នូរនឹងប្រាក់រាប់លានដុល្លារ ដែលត្រូវបានបង់ឱ្យគាត់តាមរយៈសាច់ប្រាក់ និងរូបិយប័ណ្ណឌីជីថល»។

អតីតអ្នកឧកញ៉ារូបនេះក៏បានស្នើឱ្យលោក ឱម យ៉ិនទៀង ជួយលាតត្រដាងទ្រព្យសម្បត្តិរបស់លោក គួច ចំរើន ដែលមិនទាន់បានប្រកាស ឬក៏បានប្រកាសហើយក្តី។ លោក ហេង សិទ្ធី ចាត់ទុកលិខិតរបស់លោក ជាការប្រកាសសាធារណៈ និងជូនដំណឹងដល់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់វិធានការ និងបង្ហាញភស្តុតាងជាសាធារណៈដោយមិនបង្អង់យូរ។

លោក ហេង សិទ្ធី បញ្ជាក់ថា៖«យើងសង្ឃឹងថា ឯកឧត្តម [ឱម យ៉ិនទៀង] នឹងអនុវត្តសកម្មភាព ដោយយុត្តិធម៌ និងតម្លាភាព។ សាធារណជនកំពុងមើល និងរង់ចាំឯកឧត្តមឆ្លើយតបចំពោះបញ្ហានេះ ព្រោះវាជាអាទិភាពក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ និងសង្គមជាតិរបស់យើង»។

ជុំវិញការចោទប្រកាន់នេះ លោក គួច ចំរើន មិនបង្អង់យូរ ក៏បានឆ្លើយតបនាថ្ងៃនេះវិញដែរ ដោយលោកអះអាងថា៖«ខ្ញុំសូមធ្វើការបញ្ជាក់ថា ខ្ញុំពុំមានលុយគ្រីបតូ ដូចការសរសេរបំផ្លើសបង្ហោះចែកចាយនោះទេ។ បើសិនអ្នកណាដឹងថា លុយគ្រីបតូរបស់ខ្ញុំនោះមាននៅកន្លែងណា សូមទៅយកមកជូនមន្ទីរពេទ្យគន្ធបុប្ផាទៅ ចែកប្រជាជនក្រីក្រទៅ សង់សាលារៀន និងសង់មន្ទីរពេទ្យទាំងអស់ទៅ»។

លោក គួច ចំរើន ថ្លែងថា៖«ហើយខ្ញុំត្រៀមខ្លួនជានិច្ច បើត្រូវការខ្ញុំ[ចុះ]ហត្ថលេខា ខ្ញុំ[ចុះ]ហត្ថលេខាជូន បើត្រូវការខ្ញុំផ្តិតមេដៃ ខ្ញុំផ្តិតមេដៃជូន ឱ្យតែទៅរកឃើញថា ខ្ញុំមានលុយគ្រីបតូនៅកន្លែងណា ទៅរកមក យកមកឱ្យប្រជាជនកម្ពុជាទៅ ខ្ញុំឱ្យទាំងអស់ បើសិនជារកឃើញ»។

ដោយមិនទាន់អស់ចិត្តនឹងការបដិសេធរបស់លោក គួច ចំរើន អតីតអ្នកឧកញ៉ា ហេង សិទ្ធី ក៏បានប្រើពាក្យឌឺដងបញ្ឈឺទៅលោក គួច ចំរើន ទៀតថា ការថ្លែង ឬសរសេរបែបនេះមានន័យថា លោក គួច ចំរើន បានលាក់លុយយ៉ាងល្អ គ្មាននរណាអាចទៅយកវាបានទេ។ លោកសរសេរថា៖«ប្រសិនបើអ្នកពិតជាមិនមាន អ្នកនឹងមិនសរសេរដូចនេះទេ។ សាមញ្ញណាស់ក្នុងការយល់ តើវីឡាធំប៉ុន្មានដែលអ្នកមាន តើអ្នកអាចបរិច្ចាគទៅមន្ទីរពេទ្យបានទេ»?៕

toto slot

Leave A Reply

Your email address will not be published.