Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

យុទ្ធសាស្ត្រផ្ការីករបស់លោក សម រង្ស៊ី បានភ្ជាប់ឈ្មោះថ្នាក់ដឹកនាំនៃបក្សកាន់អំណាច ៣រូប និងមន្ត្រីជាន់ខ្ពស់មួយចំនួន ថា អាចចូលរួមជាមួយ តែមេដឹកនាំ១រូប បដិសេធដាច់អហង្ការ

0

មេបក្សប្រឆាំង លោក សម រង្ស៊ី បានភ្ជាប់ឈ្មោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ចំនួន៣រូប រួមមាន លោក ស ខេង លោក ទៀ បាញ់ និងលោក សាយ ឈុំ ដែលសុទ្ធតែអនុប្រធានបក្ស និងមន្ត្រីជាន់ខ្ពស់មួយចំនួន ថា អាចចូលរួមជាមួយយុទ្ធសាស្ត្រ«ផ្ការីក» ដើម្បីដកលោក ហ៊ុន សែន ចេញពីអំណាច។ ប៉ុន្តែនៅថ្ងៃទី២៣ ធ្នូ នេះ លោក ស ខេង មេដឹកនាំ១រូប បានចេញមុខថ្កោលទោស និងបដិសេធដាច់អហង្ការ។

តាមរយៈអ្នកនាំពាក្យ របស់លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី២៣ ខែធ្នូ នេះ បានចេញសេចក្តីប្រកាស បដិសេធ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sam Rainsy និងបក្ខពួក ដែលបានទាញក្រុមគ្រួសារលោក ស ខេង ភ្ជាប់ទៅនឹងនយោបាយទុច្ចរិត។

សេចក្តីប្រកាសបញ្ជាក់ថា៖«អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង សូមអំពាវនាវបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស កុំជឿតាមសារ របស់ក្រុមឧក្រិដ្ឋកម្មនយោបាយ ដែលមានចរិតបំពានជាន់ឈ្លីច្បាប់ គោលការណ៍ប្រជាធិបតេយ្យ បំផ្លិញបំផ្លាញសន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងប្រក្រតីភាព នៃសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ ដែលទើបតែទទួលបានពីមនុញ្ញផលនៃនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ឯក នៃសន្តិភាព និងការអភិវឌ្ឍ»។

សេចក្តីប្រកាសបន្តថា៖«សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា«ការផ្សព្វផ្សាយនេះមិនមែនជាការពិត ជាការបោកប្រាស់បែបប្រជាភិថុតិសុទ្ធសាធ ដែលត្រូវបដិសេធដាច់អហង្ការ និងត្រូវថ្កោលទោសយ៉ាងធ្ងន់ធ្ងរ»។

លើទំព័រហ្វេសប៊ុកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នាថ្ងៃទី២២ ធ្នូ បានសរសេរបង្ហោះ ភ្ជាប់ឈ្មោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចំនួន៣រូប និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ដែលលោកថា អាចចូលរួមជាមួយយុទ្ធសាស្ត្រផ្ការីក រួមមាន លោក ស ខេង អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបច្ចុប្បន្ន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក សាយ ឈុំ អតីតប្រធានព្រឹទ្ធសភា បច្ចុប្បន្ន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ក្នុងសំណេរ លោក សម រង្ស៊ី បានលើកឡើងថា យុទ្ធសាស្ត្រផ្ការីក ជាយុទ្ធសាស្ត្រលេខ១ គ្មានគូប្រកួត ធ្វើឱ្យលោក ហ៊ុន សែន ភ័យ។ លោក សម រង្ស៊ី ចោទជាសំណួរថា៖«តើនរណាទៅ ធ្វើឱ្យហ៊ុន សែន ភ័យ ដែលចងកំហឹង ប្រុងដកគាត់ចេញ? អាចក្រុម ស ខេង ព្រមទាំង សាយ ឈុំ ដែលឆេះងំៗ អាចក្រុម ទៀ បាញ់ ជាមេទ័ពធំ អាចប៉ុល សារឿន អាចមាស សុភា អាចកែ គឹមយ៉ាន»៕

toto slot

toto slot

slot gacor

kampungbet

situs toto

Leave A Reply

Your email address will not be published.