Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ប្រធានគណបក្សកម្លាំងជាតិ ដែលកំពុងជាប់ឃុំ សម្តែងការសោកស្តាយ និងសុំអភ័យទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់ខ្លួន

ភ្នំពេញៈ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ដាក់ពន្ធនាគារ បានសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្តែងការសោកស្តាយ និងសុំការអភ័យទោស ចំពោះកំហុសរបស់ខ្លួន ដែលបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍរបស់រដ្ឋាភិបាលបច្ចុប្បន្ន។

ក្នុងលិខិតធ្វើនៅមណ្ឌលអប់រំកែប្រែទី៤មិនបានដាក់កាលបរិច្ឆេទច្បាស់លាស់ មានតែ ព.ស.២៥៦៨ និង ឆ្នាំ២០២៤ លោក ស៊ុន ចន្ធី បានរៀបរាប់ក្នុងលិខិតថា លោកពិតជាមានការសោកស្តាយ នូវមតិលើកឡើងក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរប្រមាណ ២០នាក់ នៅខេត្តអ៊ីបារ៉ាគិ ប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោក ស៊ុន ចន្ធី បញ្ជាក់ថា៖«ខ្ញុំពិតជាមានការសោកស្តាយ និងសូមទោសដោយសុចរិត ចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងមូល នូវមតិលើកឡើងខុឆ្គងដោយអចេតនា មកលើរាជរដ្ឋាភិបាលកម្ពុជា»។

ប្រធានគណបក្សរូបនេះបន្តថា៖«ខ្ញុំបាទសូមគោរពជូនពរ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹនាំរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យបន្ថែមទៀតលើគ្រប់វិស័យ ពិសេស ជោគជ័យក្នុងការអនុវត្តគម្រោងព្រែកជីហ្វូណន តេជោ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងឥតឈប់ឈរ»៕

Comments are closed.