លោក មាជ សុវណ្ណារ៉ា ជាប់ជាប្រធានបក្សជំនាន់ថ្មី ខណៈលោក ប៉ាត មុន្នី និងលោក ជឹងវិទ្យាឫទ្ធិ ជាប់ជាអនុប្រធាន នៅក្នុងសមាជបក្សលើកដំបូងនាថ្ងៃទី៤ មិថុនានេះ
គណបក្សជំនាន់ថ្មី ប្រារព្ធសមាជនៅថ្ងៃទី៤ មិថុនា នេះ នៅខេត្តសៀនរាប ដោយបានបោះឆ្នោតជ្រើសរើសលោក មាជ សុវណ្ណារ៉ា ជាប្រធានគណបក្ស និងលោក លោក ប៉ាត មុន្នី និងលោក ជឹងវិទ្យាឫទ្ធិ ជាអនុប្រធានគណបក្ស។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ថ្លែងពីគោលនយោរបស់បក្សថា ដឹកនាំគាំទ្រដល់សកម្មភាពលើកស្ទួយ បំពេញ គោរព និងការពារសិទ្ធិមនុស្ស និងប្រជាធិបេតយ្យ សេរី ពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំគាំទ្រសកម្មភាព ដើម្បីឯកភាពជាតិ និងការបង្រួបបង្រួមជាតិ។
លោកបន្តថា គោលនយោបាយបក្ស គឺដឹកនាំគាំទ្រសកម្មភាពពង្រឹងប្រព័ន្ធយុត្តិធម៌កម្ពុជា និងគាំទ្រដល់សកម្មភាពបញ្ចៀសរាល់អំពើហិង្សា ចងគំនុំសងសឹក ប្រឆាំងនឹងឯកបុគ្គល។ ប្រឆាំងនឹងសកម្មភាពលាបពណ៌នយោបាយ ដើម្បីបំបែកបំបាក់ជាតិខ្លួនឯង ដើម្បីបម្រើឱ្យនយោបាយវាទីនិយមរបស់បរទេស និងនយោបាយកម្ចាត់ជនស្លូតត្រង់ជាជាតិខ្លួនឯង ដើម្បីផលប្រយោជន៍បរទេស ឱ្យគ្រួសារ និងបក្ខពួកខ្លួនឯង និងជនពុករលួយ។
លោកសុវណ្ណារ៉ា ថ្លែងថា៖«ដឹកនាំ និងរៀបចំព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានប្រជាធិបតេយ្យពិតប្រាកដ ក្នុងនោះមានការគោរពសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយគ្មានការរើសអើង រួមទាំងសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ»។
Comments are closed.