Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោកឡយ អូស្ទីន បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី៤ មិថុនានេះ

លោក ឡយ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិក មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាដែលចេញផ្សាយនៅថ្ងៃនេះ។

តាមប្រភពព័ត៌មានខាងលើបានបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចនេះលោក ឡយ អូស្ទីន នឹងជួយជួបជាមួយប្រមុខដឹកនាំសំខាន់ៗរបស់កម្ពុជាមានដូចជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-អាមេរិក ដែលមានជាង៧០ឆ្នាំមកហើយ ជាពិសេសតាមរយៈការជំរុញអនុវត្ត កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលខាងលើនេះក្រសួងការពារជាតិកម្ពុជាបានចាត់ទុកដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការពារជាតិអាមេរិកនាពេលនេះគឺជាការបញ្ជាក់ជាថ្មី នូវចំណងមិត្តភាពដ៏យូរអង្វែង និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិអាមេរិក និងកងយោធពលខេមរភូមិន្ទក្នុងការសហការជាដៃគូដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សានូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល៕

Comments are closed.