Hot News Always

Türkiye’de bahis dünyasına adım atmak isteyen kullanıcılar için Bahsegel giriş platformu güvenilir seçenekleriyle dikkat çekiyor.

Online casino oyunlarında yüksek RTP oranları sunan Bahsegel kazandırıyor.

Curacao lisanslı sitelerin kullanıcı güvenlik oranı bağımsız laboratuvar testlerinde %99.2 olarak ölçülmüş olup, Bahsegel yeni giriş bu denetimlerden başarıyla geçmiştir.

លោក ហ៊ុន សែន នៅតែប្រកាន់តឹងមិនចរចាជាមួយអ្នកនយោបាយ ដែលលោកចោទថា ក្បត់ជាតិ និងប្រាប់ឱ្យកងកម្លាំងប្រដាប់អាវុធកម្ចាត់ចោល បើបក្សនយោបាយណាចង់ធ្វើបដិវត្តន៍ពណ៌

16

 

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅតែប្រកាសមិនអនុវត្តវប្បធម៌សន្ទនាជាមួយអ្នកនយោបាយ ដែលលោកចោទថា ក្បត់ជាតិ និងវាយប្រហារក្រុមគ្រួសាររបស់លោក ដោយលោកប្រាប់ឱ្យកងកម្លាំងប្រដាប់អាវុធត្រូវតែកម្ចាត់ចោល បើបក្សនយោបាយណាចង់ធ្វើបដិវត្តន៍ពណ៌។ អ្នកវិភាគចាត់ទុកការថ្លែងរបស់លោកហ៊ុន​ សែន បែបនេះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធនយោបាយ និងសង្គម នៅក្នុងប្រទេស ហើយអាចនាំឱ្យមានបញ្ហាប្រឈមនឹងអន្តរជាតិកាន់តែច្រើន។

លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងសន្និសីទស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នាថ្ងៃទី២២ ឧសភា នៅអតីតសាលាក្តីខ្មែរក្រហម។

អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថ្លែងថា៖«បច្ចុប្បន្ន គេមិនប្រើរដ្ឋប្រហារនោះទេ តែគេប្រើបដិវត្តន៍ពណ៌តែម្តង។ ដូច្នេះ បើឃើញបដិវត្តន៍ពណ៌ត្រូវតែកម្ចាត់វា»។

លោក ហ៊ុន សែន បានប្រាប់កងកម្លាំងថា៖«បក្សនយោបាយ ដែលចង់ធ្វើបដិវត្តន៍ពណ៌ គឺត្រូវតែកម្ចាត់ ដើម្បីការពារប្រជាពលរដ្ឋមួយប្រទេស»។

ប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានអំណាចរូបនេះ បានព្រមានថា កុំដណ្តើមអំណាចតាមបែបមិនប្រជាធិបតេយ្យ ដែលជាឫសគល់បំផ្លាញសន្តិភាព និងនាំឱ្យមានអំពើប្រល័យពូជសាសន៍។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ថ្លែងថា ប្រសិនបើលោក ហ៊ុន សែន ប្រកាសមិនចរចាជាមួយអ្នកនយោបាយ ដែលលោកចោទថា ក្បត់ជាតិ ឬប្រឆាំងនឹងគ្រួសាររបស់លោកនោះ គឺមានផលប៉ះពាល់ខ្លាំងណាស់ដល់ប្រព័ន្ធនយោបាយ និងសង្គមនៅក្នុងប្រទេស ដូចជាការអនុវត្តប្រព័ន្ធប្រជាធិបតេយ្យមិនអាចទៅរួច នាំឱ្យបែកបាក់សាមគ្គីជាតិ និងអាចនាំឱ្យមានបញ្ហាប្រឈមនឹងសហគមន៍អន្តរជាតិកាន់តែច្រើន។

លោកថ្លែងថា៖«ការងារទាំងអស់ហ្នឹង គួរតែពិចារណាទៅលើការចរចាគ្នា ធ្វើយ៉ាងណាក៏ដោយ ដាក់ចេញនូវគោលនយោបាយមួយ រៀបចំឱ្យមានការសន្ទនាជាពិសេសឡើងវិញ រវាងគណបក្សកាន់អំណាច និងគណបក្សនយោបាយដទៃ។ ធ្វើម៉េចក៏ដោយរកវិធីស្របច្បាប់ណាមួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រទេស ជារឿងល្អ»។

ពាក់ព័ន្ធនឹងការប្រាប់ឱ្យកងកម្លាំងកម្ចាត់បដិវត្តន៍ពណ៌ពីសំណាក់លោក ហ៊ុន សែននោះ លោកសុជាតិ មានប្រសាសន៍ថា បើករណីនេះកើតឡើងមែន នឹងបណ្តាលឱ្យសង្គមជួបវិបត្តិធ្ងន់ធ្ងរ និងធ្វើឱ្យមានការមើលឃើញការរំលោភបំពានពីសំណាក់កងកម្លាំងរបស់ជាតិទៅលើគណបក្សនយោបាយ។

លោក សេក សុជាតិ ថ្លែងថា៖«បញ្ហាទាំងអស់នេះ វានឹងធ្វើឱ្យសហគមន៍អន្តរជាតិរឹតតែមើលឃើញពីភាពមិនប្រក្រតីនៅក្នុងសង្គម និងការដើរតួនាទីខុសពីគោលការណ៍ដើមនៃកងទ័ពជាតិជាដើម។ ដូច្នេះអាចនឹងធ្វើឱ្យអន្តរជាតិពិនិត្យពិចារណាទៅលើការដាក់ទណ្ឌកម្មបន្ថែម ឬក៏រឹតត្បិតកម្ពុជាកាន់តែធ្ងន់ធ្ងរ»៕