Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

បុរសដៃឆៅជាកូនបំណុលដែលកាប់សម្លាប់ម្ចាស់ បំណុលត្រូវបានសមត្ថកិច្ចចាប់បានហើយ ក្រោយពីគេចខ្លួនបាន៣ថ្ងៃ

កម្លាំងអធិការរដ្ឋាននគរបាល ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចាប់បុរសដៃឆៅ ដែលបានកាប់សម្លាប់នារីជាម្ចាស់បំណុល បានហើយនៅ រសៀលថ្ងៃទី២១ ឧសភា នេះ នៅចំណុចខាងជើងរង្វង់មូលប្រមោយ ស្ថិតក្នុងភូមិប្រមោយ ឃុំប្រមោយ  ស្រុកវាលវែង ខេត្តពោធិ៍សាត់។

កាលពីថ្ងៃទី១៩ ខែឧសភា នៅវេលាម៉ោង ៥កន្លះល្ងាច មានអំពើហឹង្សាកូនបំណុលកាប់សម្លាប់ម្ចាស់បំណុលនៅចំណុចផ្ទះជនដៃដល់ជាកូនបំណុល ឈ្មោះ ឡុង ឈាវ ស្ថិតនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

មុនពេលរងផ្លែកាំបិតផ្គាក់ គឺស្ត្រីរងគ្រោះដែលជាម្ចាស់បំណុល បានទៅទារលុយបុរសជនដៃដល់ ដល់ផ្ទះនូវទឹកប្រាក់ចំនួន៣៦មុីនរៀល។ពេលនោះ ជនដៃដល់ឆ្លើយថា មិនទាន់មានលុយទេ ចាំបើក ប្រាក់ខែសិនទៅ។

ការជជែកគ្នាក៏បានកើតឡើង ប៉ុន្តែស្ត្រីរងគ្រោះដែលជាម្ចាស់បំណុលមិនព្រម ហើយក៏មានការឡាយតាមទូរស័ព្ទ ធ្វើឱ្យកូនបំណុលខឹងម្ចាស់ក៏ទាញកាំបិតផ្គាក់ដែលនៅក្បែរដៃ កាប់ទៅលើស្ត្រីរងគ្រោះបណ្តាលឱ្យស្លាប់នៅនឹងកន្លែង។

ភ្លាមនោះជនដៃដល់បានរត់គេចខ្លួនមកស្រុកវាលវែងខេត្តពោធិ៍សាត់ បានរយៈពេល៣ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបានកំណត់មុខសញ្ញាចាប់បាននៅរសៀលថ្ងៃនេះ។

បច្ចុប្បន្ន បុរសជាកូនបំណុល ត្រូវបានសមត្ថកិច្ច បបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីចាត់ការទៅតាមនិតិវិធី៕

Comments are closed.