ឈ្មោះ និងតួនាទីមន្ត្រីយោធា១៥រូប នៃតំបន់ប្រតិបត្តិការសឹករងកោះកុង ដែលស្លាប់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅទីបញ្ជាការយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ
មន្ត្រីយោធាចំនួន២០រូបបានស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ មេសា ក្នុងងនោះមន្ត្រីយោធា១៥រូបមកពីតំបន់ប្រតិបត្តិការសឹករងកោះកុង ពេលពួកគេដឹកជញ្ជូនអាវុធ និងគ្រាប់ខូចមកស្តុកទុកក្នុងទីបញ្ជាការដ្ឋានយោធភូមិភាគនោះ។
បើតាមលិខិតឧទ្ទេសនាមថ្ងៃទី២៦ ខែមេសា របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ គឺលោកបានចាត់បញ្ជូនមន្ត្រីយោធាទាំង១៥រូបឱ្យដឹកជញ្ជូនអាវុធ និងគ្រាប់ខូចទៅប្រគល់ជូនបញ្ជាការដ្ឋានយោធភូមិទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ហើយត្រូវត្រឡប់មកវិញនៅថ្ងៃដដែល។ មធ្យោបាយធ្វើដំណើរជាមួយរថយន្ត៥គ្រឿង។
មន្ត្រីយោធាចំនួន១៥រូប នៃតំបន់ប្រតិបត្តិការសឹករងកោះកុង ដែលស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងគ្រាប់នោះ រូមមាន៖
លោកវរសេនីយ៍ទោ ជា សំណាង នាយសេនាធិការរង
លោកវរសេនីយ៍ត្រី បូរ ពឿន នាយផ្នែកបច្ចេកទេស
លោកអនុសេនីយ៍ទោ ហ៊ី ហួន ផ្នែកអាវុធគ្រាប់ ផ្នែកបច្ចេកទេស
លោកអនុសេនីយ៍ទោ សាត់ ងឿន ផ្នែកដឹកជញ្ជូន ការិយាល័យទី៤
លោកអនុសេនីយ៍ទោ លឿង សុខណា មេបញ្ជការរង អ.ធំ ការពាអាកាស
លោកអនុសេនីយ៍ទោ ស៊ុម ពិសាល ផ្នែកចិត្តសាស្ត្រ ការិយាល័យទី៥
លោកអនុសេនីយ៍ទោ យ៉ែន ឡូត ផ្នែកបូកសរុបក ការិយាល័យទី៤
លោកអនុសេនីយ៍ត្រី អិន អុន ផ្នែកបរិក្ខារ ការិយាល័យទី៤
លោកនាយចំណង់ យឹម មករា ផ្នែកដឹកជញ្ជូន ការិយាល័យទី៤
លោកនាយចំណង់ វ៉ាន រិន មេបញ្ជាការរង អ.ត ការពារអាកាស
លោកពលបាលឯក ងយ ឈុនលី ផ្នែកយោធាតំបន់ ការិយាល័យយោធាតំបន់
លោកពលបាលទោ ឌឹម សត្យា ផ្នែកបើកបរ ការិយាល័យទី៤
លោកពលបាលទោ កើយ តួក ផ្នែកបើកបរ លេខាធិការដ្ឋាន
លោកពលបាលទោ ទួន បូរាជ ផ្នែកបំភ័ន្តអក្ខរៈ
លោកពលបាលទោ ចេន សុភ័ក្ត្រ នាយក្រុម១ អ.ត ផ. បញ្ជូនសារ៕
Comments are closed.