Your Hot News in Hands

BREAKING NEWS

លោកហ៊ុន សែន ប្រតិកម្មតបនឹងរដ្ឋាភិបាលវៀតណាម ជុំវិញការជំទាស់នឹងគម្រោងព្រែកជីកហ្វូណនតេជោ

9

 

ក្នុងពិធិមួយនាពេលថ្មីៗនេះ លោកហ៊ុន សែន ប្រធានព្រឹទ្ឋសភាកម្ពុជា បានប្រតិកម្មទៅនិងថ្នាក់ដឹកនាំវៀតណាម ដែលចង់ឱ្យកម្ពុជាទៅពិគ្រោះយោបស់ម្តងទៀតទាក់ទងការជីកព្រែកហ្វូណនតេជោ។ លោកហ៊ុន សែន លើកឡើងថា មិនមានការពិគ្រោះយោបល់ទៀតទេ ព្រោះ​កម្ពុជាបានសុំច្បាប់ពីអ្នកគ្រប់គ្រងទន្លេមេគង្គរួចហើយ។ ដូច្នោះ វៀតណាមមិនអាចដុតផ្ទះកម្ពុជាដើម្បីចម្អិនពងមាន់បានទេ ព្រែកជីកកម្ពុជាត្រូវតែធ្វើ មិនអាចប្រទេសណាមកហាមឃាត់បានទេ។

ព្រែកជីកហ្វូណនតេជោ ជាព្រែកជីកចេញពីទន្លេមេគង្គឆ្ពោះទៅសមុទ្រខេត្តកែប។ មានព្រែកជីកមានសេដ្ឋកិច្ចផ្លូវទឹកយ៉ាងសំខាន់របស់កម្ពុជា ហើយអ្វីដែលអាជ្ញាធរវៀតណាមជំទាស់ព្រោះវៀតណាម បាត់ប្រយោជន៍សេដ្ឋកិច្ចរបស់គេ។ តែយ៉ាងណាប្រជាពលរដ្ឋកម្ពុជាគាំទ្ររដ្ឋាភិបាលអាណត្តិទី៧ យ៉ាងពេញទំហឹងចំពោះព្រែកជីកហ្វូណនតេជោ។
លោកសេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវថ្លែងថា ការជីកព្រែកហ្វូណនតេជោតភ្ជាប់ពីទន្លេទៅកាន់សមុទ្រ គឺជារឿងល្អសម្រាប់កម្ពុជា ព្រោះគ្រប់គ្នាដឹងហើយថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលរងនូវសម្ពាធជាច្រើនផ្នែកសេដ្ឋកិច្ចជាពិសេសតាមរយៈការផ្តល់នូវការដឹកជញ្ជូនដែលមានការចំណាយខ្ពស់។ កត្តានេះបានធ្វើឱ្យរាំងស្ទះដល់ការនាំចេញ និងនាំចូលទំនិញមកកម្ពុជា និងទៅអន្តរជាតិ។

លោកថ្លែងថា៖<<កត្តាដែលយើងអាចប្រើប្រាស់ព្រែកជីកដើម្បីដឹកជញ្ជូនតាមផ្លូវទឹកវាកាត់បន្ថយពេលវេលានិងផល់ប្រយោជជាច្រើន ជាពិសេសកាត់បន្ថយការដឹកជញ្ជូន។ ពីមុនយើងប្រើប្រាស់ផ្លូវទឹកដើម្បីដឹកជញ្ជូនទំនិញនិងផលិតផលទាំងក្នុងនិងក្រៅប្រទេសកម្ពុជាតាមរយៈទន្លេមេគង្គ>> ។

លោកបន្តថា៖«ប៉ុន្តែយើងដឹងហើយថាដោយសារតែទន្លេមេគង្គរបស់យើងពេលចេញពីទឹកដីកម្ពុជា យើងត្រូវឆ្លងកាត់ទឹកដីប្រទេស ជិតខាង។ ពិសេសប្រទេសវៀតណាម ហើយពួកគេនឹងទទួលបានផលប្រយោជន៍ពីការដឹកជញ្ជូនរបស់យើងដូចគ្នាដែរ»។
បើតាមលោកសុជាតិ ការជីកព្រែកនេះវាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា។ ទន្ទឹមនឹងនេះកម្ពុជាអាចធ្វើការប្រកួតប្រជែងជាមួយប្រទេសជិតខាងលើការនាំចេញ និងនាំចូលជាពិសេសទាក់ទងនឹងសេវាដឹកជញ្ជូនតាមផ្លូវទឹកនេះតែម្តង។ កត្តាទាំងអស់នេះហើយដែលវាបានផ្តល់នូវការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ សម្រាប់កម្ពុជា អាចប៉ះពាល់ទៅដល់ប្រទេសជាប់ខាងដែលគេបាត់បង់ចំណូលប្រភពពីការដឹកជញ្ជូន ហើយរាល់ការអភិវឌ្ឍទាំងឡាយតែងតែមានគុណសម្បត្តិ និងគុណវិបត្តិ។

លោកសុជាតិគាំទ្រការជីកព្រែកពីទន្លេទៅកាន់សមុទ្រក្នុងទឹកដីកម្ពុជា។ លោកថា នេះជាអត្ថប្រយោជន៍រយៈពេលវែង បើទោះបីជាការអភិវឍ្ឍនេះមានការបោះទុនវិនិយោគពីបរទេសក៏ដោយ ប៉ុន្តែក្នុង រយៈពេល១ដែលកម្ពុជាអាចទទួលយកបានហើយបន្ទាប់ពីផុតកិច្ចសន្យា កម្ពុជាអាចប្រើប្រាស់ព្រែកជីកនេះជាប្រយោជន៍បានរាប់រយរាប់ពាន់ឆ្នាំទៅមុខទៀត ហើយក៏អាចឱ្យកម្ពុជាទទួលបាននូវសេវាដឹកជញ្ជូនតាមផ្លូវទឹកដោយត្រង់ទៅកាន់សមុទ្ររបស់ខ្លួន និងបន្តទៅអន្តរជាតិដែលជាកត្តា១ផ្តល់នូវអត្ថប្រយោជន៍និរន្តរភាព និងពាណិជ្ជកម្មរយៈពេលវែងសម្រាប់កម្ពុជា៕ គឹម សារុំ