Your Hot News in Hands

BREAKING NEWS

Quincy Promes អតីតខ្សែប្រយុទ្ធ Ajax ត្រូវឃាត់ខ្លួននៅអារ៉ាប់រួម ក្នុងរឿងក្តីគ្រឿងញៀន

6

ខ្សែប្រយុទ្ធ Spartak Moscow, Quincy Promes ត្រូវបានឃាត់ខ្លួននៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម តាមការស្នើសុំរបស់អាជ្ញាធរហូឡង់ ជាកន្លែងដែលគាត់ត្រូវបានកាត់ទោសកាលពីខែមុនឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំដោយកំបាំងមុខពីបទជួញដូរគ្រឿងញៀន នេះបើតាមរដ្ឋអាជ្ញាហូឡង់បានឱ្យដឹងកាលពីថ្ងៃពុធ។

រដ្ឋអាជ្ញាបានឱ្យដឹងទៀតថា ប្រទេសហូឡង់នឹងស្នើសុំធ្វើបត្យាប័នអតីតកីឡាករអន្តរជាតិហូឡង់អាយុ 32 ឆ្នាំរូបនេះ។ Promes មិនបានចូលរួមសវនាការក្នុងសំណុំរឿងរបស់គាត់នៅទីក្រុង Amsterdam ឡើយ ហើយមិនត្រូវបានគេរំពឹងថានឹងត្រឡប់ទៅប្រទេសហូឡង់វិញដែរ។

Promes ត្រូវបានចាប់ខ្លួនតាមរយៈអ្វីដែលហៅថា Red Notice ដែលជាការស្នើសុំទូទាំងពិភពលោកទៅកាន់ការអនុវត្តច្បាប់ដើម្បីកំណត់ទីតាំង និងចាប់ខ្លួនមនុស្សជាបណ្តោះអាសន្នដែលរង់ចាំការធ្វើបត្យាប័ន។

តុលាការក្រុង Amsterdam កាលពីខែមុនបាននិយាយថា Promes បានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយការដឹកជញ្ជូនកូកាអ៊ីន 1360 គីឡូក្រាមពីប្រទេសប្រេស៊ីលតាមរយៈកំពង់ផែ Antwerp ប្រទេសប៊ែលហ្សិកទៅកាន់ប្រទេសហូឡង់ក្នុងការដឹកជញ្ជូនពីរនៅឆ្នាំ 2020 ។

នៅក្នុងសំណុំរឿងមួយទៀតរបស់តុលាការប្រទេសហូឡង់ អតីតខ្សែប្រយុទ្ធ Ajax Amsterdam និង Sevilla ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់គុក 18 ខែពីបទរំលោភ ពាក់ព័ន្ធនឹងការវាយតប់គ្នាក្នុងឆ្នាំ 2020។ Promes ក៏បានបដិសេធការចោទប្រកាន់ទាំងអស់ ហើយបានដាក់បណ្តឹងឧទ្ធរណ៍នៅក្នុងករណីទាំងពីផងដែរ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

The post Quincy Promes អតីតខ្សែប្រយុទ្ធ Ajax ត្រូវឃាត់ខ្លួននៅអារ៉ាប់រួម ក្នុងរឿងក្តីគ្រឿងញៀន appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: https://188sports.asia/