Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

មន្ត្រីបក្សប្រឆាំងលេចធ្លោ២រូបដែលធ្លាប់តស៊ូលើសង្វៀននយោបាយតតាំងនឹងបក្សកាន់អំណាច ព្រមទាំងមន្ត្រី ១៧រូបទៀត ត្រូវបានតែងតាំងជាទីប្រឹក្សា និងជំនួយការលោក ហ៊ុន សែន

0

លោក ហៃ វណ្ណា ដែលគេដឹងថា ជាអ្នកដឹកនាំកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល នៅក្រៅប្រទេស តាំងពីអាណត្តិអតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បច្ចុប្បន្ន ដែលបានចុះចូលជាមួយបក្សកាន់អំណាច ក្រោយមានការចាប់ប្អូនប្រុសលោកដាក់ពន្ធនាគារ ត្រូវបានតែងតាំងជាទីប្រឹក្សាលោកហ៊ុន សែន ខណៈលោក សំ សុគង់ មេធាវីបក្សប្រឆាំងល្បីឈ្មោះក៏ត្រូវបានតែងតាំងដូចគ្នា។

អតីតមន្ត្រីនៃបក្សប្រឆាំងទាំង២រូប ត្រូវបានគេមើលឃើញថា ជាអ្នកប្រយុទ្ធ ឬជាអ្នកប្រឆាំងលេចធ្លោ របស់អតីតគណបក្សសង្គ្រោះជាតិ កាលពីនៅលើសង្វៀននយោបាយ។ លោក ហៃ វណ្ណា លេចមុខ និងកេរ្តិ៍ឈ្មោះខ្លាំង កាលពីលោកនៅដឹកនាំកម្លាំងមនុស្សរាប់ពាន់នាក់នៅប្រទេសជប៉ុន ក្នុងការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលតាំងពីអតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បច្ចុប្បន្ន។ ប៉ុន្តែឥទ្ធិពល និងជំហររបស់លោក បានធ្លាក់ចុះ ដែលហាក់ដូចជាបាក់ស្រុតតែម្តង ហើយបានសុំចុះចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ក្រោយប្អូនប្រុសបង្កើតរបស់លោកត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារចោទពីបទញុះញង់។

ចំណែក លោក សំ សុគង់ មុនចុះចូលបក្សកាន់អំណាច លោកក៏ជាមន្ត្រីជាន់ខ្ពស់ នៃគណបក្សភ្លើងទៀនផងដែរ និងជាមេធាវីការពារក្តីឱ្យគណបក្សប្រឆាំងធ្លាប់តតាំងក្តីយ៉ាងស្រួចស្រាល់ក្នុងផ្លូវតុលាការដែលកម្រនឹងទទួលបានជោគជ័យ។ លោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៣។ បើតាមប្រភពពីមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន មូលហេតុដែលលោក សំ សុគង់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន អាចដោយសារលោកមានការអាក់អន់ចិត្តនឹងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន។

លោក សំ សុគង់ មិនអាចទាក់ទងសុំអត្ថាធិប្បាយបន្ថែមពីជំហរចំពោះការតែងតាំងលោកជាទីប្រឹក្សាលោក ហ៊ុន សែន នេះទេ នាថ្ងៃទី១០ ធ្នូ ខណៈលោក ហៃ វណ្ណា មិនអាចស្វែងរកប្រភព ដើម្បីទាក់ទងបាន៕

Leave A Reply

Your email address will not be published.