Hot News Always

Türkiye’de bahis dünyasına adım atmak isteyen kullanıcılar için Bahsegel giriş platformu güvenilir seçenekleriyle dikkat çekiyor.

Online casino oyunlarında yüksek RTP oranları sunan Bahsegel kazandırıyor.

Curacao lisanslı sitelerin kullanıcı güvenlik oranı bağımsız laboratuvar testlerinde %99.2 olarak ölçülmüş olup, Bahsegel yeni giriş bu denetimlerden başarıyla geçmiştir.

អ្នកអត្ថាធិប្បាយនយោបាយដ៏ល្បី លោកស៊ន តារា បន្តបង្ហាញការឌឺដងជាមួយនឹងពាក្យទឹកភ្នែកម៉ែ «ទឹកភ្នែកសន្តិភាព» ក្រោមការដឹកនាំនៃគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន

2

លោក ស៊ន តារា ដែលគេស្គាល់ថា ជាអ្នកអត្ថាធិប្បាយនយោបាយល្បីល្បាញ ទំនងជាមានការឈឺចាប់នឹងការចាប់ឪពុកលោកដាក់ពន្ធនាគារចោទពាក់ព័ន្ធនឹងគ្រឿងញៀននោះ បានបន្តបង្ហាញសញ្ញាឌឺដងទៅកាន់សន្តិភាព ក្រោមការដឹកនាំនៃគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។ ក្នុងសំណេរដែលមានភ្ជាប់រូបថតម្តាយលោកយំពេលសន្ទនាតាមហ្វេសប៊ុក លោកប្រើពាក្យទឹកភ្នែកម៉ែ«ទឹកភ្នែកសន្តិភាព។

នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣០ វិច្ឆិកា លោក ស៊ន តារា បានសរសេរថា៖«កាលប៉ាដេកព្រៃធ្វើសង្គ្រាមការពារជាតិ ម៉ែមិនដែលយំទេ។ ពេលនេះស្រុកយើងសន្តិភាពហើយ ទឹកភ្នែកម៉ែ «ទឹកភ្នែកសន្តិភាព» តើឱ្យខ្ញុំពិពណ៌នាទុក្ខវេទនានេះយ៉ាងដូចម្តេចក្នុងសម័យនេះ»?

ឪពុកលោក ស៊ន តារា ឈ្មោះ សុខ ស៊ុនណារ៉េត ជាមន្ត្រីយោធាជាន់ខ្ពស់ នៃទីបញ្ជាការដ្ឋានយោធភូមិភាគទី៣ ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ។ លោកត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៣ វិច្ឆិកា ដោយចោទប្រកាន់ពីបទរក្សាទុកសារធាតុញៀន ដោយខុសច្បាប់ ដែលបច្ចុប្បន្ន លោកកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិនទាន់អាចទាក់ទងសុំអត្ថាធិប្បាយបាននៅឡើយទេ នាថ្ងៃទី១ ធ្នូ នេះ ជុំវិញសំណេរលោក ស៊ន តារា។ ប៉ុន្តែលោកបានប្រាប់ The Cambodia Now News(CNN)នៅចុងខែវិច្ឆិកា ថា ការចាប់ខ្លួនឪពុកលោក ស៊ន តារា គឺតុលាការមានភស្តុតាងច្បាស់លាស់ក្នុងការចោទប្រកាន់។ លោកថា ការចាប់ខ្លួននេះមិនពាក់ព័ន្ធនឹងការជួប ឬមិនជួបជាមួយលោក ហ៊ុន សែន ឬក៏ពេលវេលាមុនជួប ឬក្រោយពេលជួបនោះទេ។

លោក សុខ ឥសាន បញ្ជាក់ថា៖«ពេលមុនល្អ ក៏ប៉ុន្តែក្រោយមកវាមិនល្អ អាហ្នឹងមនុស្សមានការប្រែប្រួលអ៊ីចឹង។ យើងឃើញហើយ មន្ត្រីខ្លះពេលដែលការតែងតាំងគឺថាល្អ មានគុណសម្បត្តិ មានស្នាដៃការងារខិតខំ។ តែដល់តែបានតួនាទីភារកិច្ចហើយ ទៅប្រព្រឹត្តផ្តេសផ្តាសធ្វើឱ្យផ្ទុយអំពីគោលការណ៍របស់គណបក្សផង និងផ្ទុយអំពីច្បាប់របស់រដ្ឋផង។ អាហ្នឹងមិនអាចថា ហេកាលមុនគាត់ល្អ ឥឡូវមូលហេតុអីចាប់គាត់ អាហ្នឹងមិនមែនអ៊ីចឹងទេ»៕