Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អគ្គនាយកដ្ឋានពន្ធដារ ព្រមានពលរដ្ឋ ដែលជាម្ចាស់អចលនទ្រព្យថា នឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល តាមច្បាប់ ចំពោះការខកខានមិនបានបង់ពន្ធទាន់ពេលវេលា

0

អគ្គនាយកដ្ឋានពន្ធដារ បានរំឭកប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យនៅទូទាំងប្រទេស ដែលមិនទាន់បានបង់ពន្ធ សម្រាប់ឆ្នាំ២០២៤ ត្រូវរួសរាន់ទៅបង់ពន្ធឱ្យបានទាន់ពេលវេលា និងព្រមានថា ប្រសិនបើម្ចាស់អចលនទ្រព្យខកខានមិនបានបង់ពន្ធទាន់ពេលកំណត់ទេ នឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាលតាមច្បាប់។

សេចក្តីជូនដំណឹង នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៤ ដែល The Cambodia Now News (CNN) ទទួលបាននៅថ្ងៃនេះ បានរំឭកម្ចាស់អចលនទ្រព្យទាំងអស់ថា ការបង់ពន្ធលើអចលនទ្រព្យ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ រហូតមទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា ម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធលើអចលនទ្រព្យនៅឡើយ។

ពន្ធដារព្រមានថា៖«ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យ នឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន»៕

Leave A Reply

Your email address will not be published.