តុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់អតីតឧកញ៉ា ស្រី ស៊ីណា ក្នុងតម្លៃរាប់លានដុល្លារ សម្រាប់សំណងជូនជនរងគ្រោះ
មេធាវីស្ម័គ្រចិត្តសម្តេចតេជោបានឱ្យដឹងថា រហូតមកដល់ពេលនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចរឹបអូសឡាន ដី និងផ្ទះ ដែលមានតម្លៃរាប់លានដុល្លាររបស់អតីតឧកញ៉ា ស្រី ស៊ីណា សម្រាប់សំណងជូនជនរងគ្រោះ។
យោងតាមដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន ដែលទើបទទួលបាននៅថ្ងៃទី១៧ កក្កដា នេះ បានឱ្យដឹងថា ទ្រព្យសម្បត្តិមួយចំនួន ដែលរឹបអូសនោះ មានដូចជា រថយន្តម៉ាក SSAMYONG REXTON ដីឡូត៍នៅភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ដីឡូត៍នៅភូមិពោធិ៍៤ ឃុំម្កាក់ ស្រុកអង្គស្នួល ដីចម្ការនៅភូមិបាសិត សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ផ្ទះលេខ២៤ បុរីប៉េងហួត សង្កាត់និរោធ និងផ្សារបឹងសាឡាងថ្មី ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
គួររំឭកថា អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលបណ្តាលឱ្យមនុស្ស ២នាក់ ជាគូដណ្តឹងនឹងគ្នា បានស្លាប់ និង២នាក់ទៀតរងរបួស។ ខ្មាន់កាំភ្លើងរូបនេះត្រូវបានតុលាការ សម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្រោមការចោទប្រកាន់៤បទល្មើស៕
រូបភាព ឯកសាកន្លងមក
Comments are closed.