ជំនួបរវាងស្តេចប្រដាល់ភូមា កីឡាករ ដាវ លីឌុចជាមួយប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកខូវ ឆាយ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ មិថុនា នេះ ដើម្បីបន្ធូរបន្ថយកម្ដៅ ដែលបានតានតឹងកន្លងមក។ ជំនួបនេះ ក្រោមការសម្របសម្រួលពីលោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា។
ថ្លែងក្នុងជំនួបនោះ លោក ថោង ខុន បានចង្អុលបង្ហាញ ដាវ លីឌុច ឱ្យយល់ដឹងអំពីការរស់នៅស្របច្បាប់ និងទម្លាប់របស់ប្រទេសកម្ពុជា និងត្រូវដើរលើមាគ៌ារួមគ្នា ជួយផ្សព្វផ្សាយគុនខ្មែរពិតប្រាកដ ហើយចេញពីចិត្ត។
បើតាមលោក ថោង ខុន ក្នុងជំនួបនោះ ភាគីទាំង២បានឯកភាពគ្នា ហើយសន្យាធ្វើការអភិវឌ្ឍគុនខ្មែរទាំងអស់គ្នា ដោយគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ ដាវ លីឌុច និងសហព័ន្ធត្រៀមសហការគ្នា និងចាប់ដៃគ្នា ធ្វើការរួមគ្នាដោយគោរពគ្នាទៅវិញទៅមក។
បើតាមប្រភពព័ត៌មាននោះ ចាប់ពីពេលនេះតទៅរឿងរ៉ាវចាស់ៗ គឺត្រូវបានដោះស្រាយហើយបញ្ចប់ជាស្ថាពរ និងចាប់ផ្តើមគិតរឿងល្អសសម្រាប់គុនខ្មែរ៕
Comments are closed.