Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

គម្រោងព្រែកជីហ្វូណនតេជោ ដែលមានការគាំទ្រ និងប្រឆាំងផងនោះ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំនេះ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសច្បាស់នៅថ្ងៃនេះ ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានសាងសង់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បើទោះបីមានបុគ្គលខ្លះប្រឆាំង ហើយថែមទាំងថា គម្រោងនេះរដ្ឋាភិបាលខ្ចីលុយបរទេសយកមកសាងសង់ក៏ដោយចុះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នាថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនពាក់ព័ន្ធនឹងការខ្ចីលុយពីបរទេសឡើយ គឺគម្រោងនេះនឹងត្រូវសាងសង់ ដោយក្រុមហ៊ុនវិនិយោគិនឯកជនខ្មែរ ដោយសហការជាមួយក្រុមហ៊ុនចំនួន២ របស់រដ្ឋ គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងភ្នំពេញ។

លោក ហ៊ុន ម៉ាណែត ថ្លែងថា៖«ខ្ញុំសូមបញ្ជាក់ ការបើកស័ក្តិសមគម្រោងនេះមិនយូរទេ។ ឥឡូវខ្ញុំប្រកាសតែម្តង គឺថ្ងៃ៥ សីហា ២០២៤។ យើងបានកំណត់ទីតាំងរួចហើយ យើងត្រៀមលក្ខណៈ សម្ភារ ឧបករណ៍ មធ្យោបាយ រៀបហើយ»។

លោកនាយករដ្ឋមន្ត្រីក៏បានផ្តាំទៅអ្នកដែលឃោសនាប្រាប់ប្រជាពលរដ្ឋថា គម្រោងនេះ មិនអាចដំណើរ​ការ​ទៅមុខនោះ សូមបញ្ឈប់ទៅនាំតែហត់ទ ព្រោះគម្រោងនេះត្រៀមរួចរាល់ហើយក្នុងដំណើរការសាងសង់៕

Comments are closed.