Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

លោក ហ៊ុន សែន បដិសេធផ្តល់លុយជិត $៧លាន ដល់តារាចម្រៀង សាពូន មីដាដា ហើយសួរថា តើសាពូន មីដាដា ឆ្កួត ឬឡប់?

យោងតាមទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែនប្រធានព្រឹទ្ធសភា ដែលប្រើឈ្មោះ[Samdech Hun Sen of Cambodia] បានបដិសេធចំពោះការនិយាយថា លោកបានផ្តល់លុយជិត៧លានដុល្លារអាមេរិកឱ្យលោកសាពូន មីដាដា ដែលជាតារាចម្រៀង។

ការចេញសារបដិសេធនេះ បន្ទាប់ពីលោកហ៊ុន សែន បានឃើញសារ ដែលប្រើឈ្មោះថា [Sapoun MiDada] បង្ហោះសារ ដែលមានខ្លឹមសារថា លោក[សាពូន មីដាដា] ចោលម្សៀត។ លោកហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ដែលសាពូន មីដាដា ចាត់ទុកជាព្រះរស់ ដោយបានផ្តល់ទ្រព្យសម្បត្តិជាច្រេីនក្នុងទឹកប្រាក់ ៦លាន ៧សែនដុល្លារ ព្រមទាំងផ្ទះវិឡានៅបុរីប៉េងហួតបឹងស្នោ និងឡានម៉ាកសឺដេសពណ៌ក្រហម ខ្សែ កមាស ៥តម្លឹង ស្រោបពេជ្រ១២ក្រាត ដែលលោកហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ដែលលោកសាពូន មីដាដា ហៅថា សម្តេចពុក សម្តេចម៉ែ បាប្រទានឱ្យមកខ្លួន និងកូនៗ ហើយត្រូវបានបំផ្លាញ ដោយស្នាដៃសាពូន មីដាដា។

តាមរយៈហ្វេសប៊ុករបស់លោកសាពូន មីដាដាដដែលសរសេរបន្តថា៖«ខ្ញុំបាទជាបុរសកញ្ជើធ្លុះ អតីតភរិយាខ្ញុំបាទ គាត់ស្លូតស្មោះត្រង់ណាស់ គាត់មិនបានដឹងរឿងអ្វីទេ។ សូមសម្តេចពុកសម្តេចម៉ែមេត្តា ករុណា អនុគ្រោះផងទាន។  កូនសូមសច្ចាកើតគ្រប់ជាតិណាៗកូនសូមបម្រើដោយឆន្ទៈស្មោះត្រង់បំផុតចំពោះសម្តេចពុក សម្តេចម៉ែគ្រប់ៗជាតិ»។

ជាការឆ្លើយតបតាមរយៈហ្វេសប៊ុករបស់លោកហ៊ុន សែន នៅយប់ថ្ងៃទី២៤ មេសា បានបដិសេធ សាររបស់លោក សាពូន មីដាដា ចំពោះការផ្ដល់លុយជិត៧លានដុល្លារ។
លោកហ៊ុន សែន បានសរសេរក្នុងសំណេរដើមថា៖«លោកសាពូន មីដាដាបាន បង្ហោះសារ
ដោយនិយាយថា ខ្ញុំ និងភរិយា បានជួយ
គាត់ ចំនួន ៦,៧លានដុល្លារ ព្រមទាំងផ្ទះ
និងឡាន។ ច្រើនណាស់កូន បើកូនទទួលបានមែនតើកូនយកទៅណា?»។

លោកបានបន្តថា៖<<តើកូនឆ្កួត ឬក៏ឡប់ ឬចង់អួតទៅអ្នកដទៃ? ជាង១០ឆ្នាំមុន ពុកម៉ែបានហៅកូនទាំង២ និងចៅទៅលេងផ្ទះវិមានឯករាជ្យ និងបានផ្តល់ប្រាក់៣០មុឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថា មារយាទកូនទាំង២មិនកើត ពុកម៉ែបដិសេធមិនជួយកូនទៀតទេ ទោះកូនបានសុំមកទៀត ដើម្បីបង់រំលស់ផ្ទះដែលកូនប្រាប់ថា ទិញផ្ទះចំនួន៤ ដែលគ្មានលុយ
បង់រំលស់ឱ្យគេ>>។

លោកប្រធានព្រឹទ្ធសភាសរសេរថា៖«កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូន តែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយ: ការបង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារ វាច្រើនណាស់ ដែលពុកគ្មានលទ្ធភាពផ្តល់ឱ្យកូននោះឡើយ»៕ អត្ថបទៈ គឹម សារុំ

Comments are closed.