Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

មន្ត្រីជាន់ខ្ពស់ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រឆាំងនឹងឧកញ៉ា តារាចម្រៀង ខេមរៈ សិរីមន្ត ដែលច្រៀងបទបែបញាក់កន្ត្រាក់ ដោយមានកាន់កាំភ្លើងបាញ់ទឹក សម្រាប់ថ្ងៃចូលឆ្នាំថ្មី

0

 

អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក យង់ ពៅ បានប្រកាសប្រឆាំងនឹងលោកឧកញ៉ា តារាចម្រៀងដ៏ល្បី ខេមរៈ សិរីមន្ត ដែលបានច្រៀង និងរាំ តាមបែបបទញាក់កន្ត្រាក់អារម្មណ៍ ដោយមានកាន់កាំភ្លើងបាញ់ទឹក អមដោយនារីៗកាន់កាំភ្លើងបាញ់ទឹកផងដែរ ដែលលោកថា ទង្វើបែបនេះ មិនចំណេញអ្វីដល់សេដ្ឋកិច្ចខ្មែរ ប៉ុន្តែមានតែខាត។

លោក យង់ ពៅ បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក នាថ្ងៃទី២៧ មីនា នេះថា៖«ខ្ញុំសូមប្រឆាំងដាច់ខាតវីដេអូចម្រៀងបែបនេះ នាំភ្លើតភ្លើនប្រើកាំភ្លើងទឹក…! នាំក្មេងៗប្រើប្រាស់ភ្លូកទឹកភ្លូកដី មិនចំណេញអីនឹងសេដ្ឋកិច្ចខ្មែរទេ ថែមទាំងខាតខាងវប្បធម៌ និងសុវត្ថិភាពទៀតផង»។

លោក យង់ ពៅ បញ្ជាក់ទៀតថា៖«ម្យ៉ាង បើមើលទៅលើសម្លៀកបំពាក់ ក៏យ៉ាប់ដែរ»។

ចំណែក ឧកញ៉ា តារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ឆ្នាំហ្នឹងសប្បាយខ្លាំងណាស់ តោះសៀមរាប។ លោកបញ្ជាក់ទៀតថា នេះជាបទ«បែបសប្បាយ មិនមែនបទបែបប្រពៃណីទេ»។

ជាមួយនឹងសំណេររបស់លោក យង់ ពៅ ក៏មានមតិចូលរួមគាំទ្រជាច្រើនផងដែរ ដោយមានការសរសេរគាំទ្រឱ្យលោក យង់ ពៅ ដាក់ទៅលើផលិតកម្ម និងតារា ដែលគណនីមួយ ឈ្មោះ Viden Phlook ថា ផលិតកម្ម និងតារា វង្វេងមិនដឹងអ្វីជាអ្វី…។

គណនីឈ្មោះ Samnang NG សរសេរគាំទ្រលោក យង់ ពៅ ថា៖«គាំទ្រពេញទំហឹងលោកគ្រូ ជាគំរូអាក្រក់ណាស់»។

គណនីឈ្មោះ Phan Win ក៏បានសរសេរថា៖« ត្រូវហើយលោកគ្រូ ខ្ញុំក៏អត់ចូលចិត្តការបាញ់ទឹកតាមដងផ្លូវបែបនេះ…»៕

Leave A Reply

Your email address will not be published.